ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃខ្ពស់ចំពោះសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម

(VOVWORLD) - នាថ្ងៃទី៦ ឧសភា នៅខុទ្ទកាល័យរដ្ឋាភិបាល តាមសំណើររបស់សហ រដ្ឋអាមេរិក នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc បាន អញ្ជើញពិភាក្សាការងារតាមទូរស័ព្ទជាមួយប្រធានាធិបតីអាមេរិកលោក Donald Trump។
ប្រធានាធិបតីអាមេរិកលោក Donald Trump វាយតម្លៃខ្ពស់ចំពោះសមត្ថភាពឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម - ảnh 1 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (រូបថត៖ TTXVN)

លោកប្រធានាធិបតី Donald Trump បានវាយតម្លៃខ្ពស់ចំពោះសមត្ថ ភាពឆ្លើយតបនឹងជំងឺរាតត្បាតរបស់វៀតណាម ហើយថ្លែងអំណរគុណ ចំពោះវៀតណាមដែលបានជួយផ្គត់ផ្គង់និងដឹកជញ្ជូនសម្ភារៈបរិក្ខារពេទ្យក៏ដូចជាប្រគល់ជូនម៉ាស់សម្រាប់អាមេរិកផងដែរ។ លោក Trump បានអះ អាងថា អាមេរិកត្រៀមខ្លួនជាស្រេចប្រគល់ជូនវៀតណាមនូវម៉ាស៊ីនជំនួយ ដកដង្ហើមមួយចំនួនសម្រាប់ព្យាបាលអ្នកជំងឺ Covid-19 ព្រមទាំងស្នើឲ្យ ប្រទេសទាំងពីរសហប្រតិបតិ្តការយ៉ាងស្អិតរមួតថែមទៀតក្នុងការបង្ការទប់ស្កាត់ជំងឺរាតត្បាត។ សម្ដែងនូវការសោកស្ដាយចំពោះការដែលកិច្ចប្រជុំ កំពូលពិសេសអាមេរិក-អាស៊ានត្រូវផ្អាកដោយសារជំងឺ Covid-19 លោក ប្រធានាធិបតី Donald Trump មានគោលបំណងថា ទំនាក់ទំនងរវាង អាមេរិកនិងអាស៊ាននឹងត្រូវបានជំរុញឲ្យកាន់តែខ្លាំងក្លាថែមទៀតនាពេលខាងមុខ។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងលោក ប្រធានាធិបតីអាមេរិក Donald Trump បានសម្ដែងនូវការពេញចិត្តចំពោះ វឌ្ឍនភាពពិតៗក្នុងទំនាក់ទំនងទ្វេភាគីលើគ្រប់វិស័យនាពេលកន្លងទៅ ចាប់ ពីនយោបាយ ការទូត សេដ្ឋកិច្ចពាណិជ្ជកម្ម សន្តិសុខការពារជាតិ រហូតដល់ វិទ្យាសាស្ត្រអប់រំ ការដោះស្រាយផលវិបាកនៃសង្គ្រាមនិងការជួបប្រាស្រ័យ រវាងប្រជាជនជាមួយប្រជាជន។ ថ្នាក់ដឹកនាំទាំងពីរបានឯកភាពនឹងជំរុញ ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្ម បន្តបើកទីផ្សារសម្រាប់ទំនិញ របស់គ្នានាពេលខាងមុខ ព្រមទាំងពិភាក្សាលើវិធានការអភិវឌ្ឍទំនាក់ទំនង ទ្វេភាគីគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ ជាពិសេសគឺ ក្នុងឱកាសរំលឹកខួបលើកទី២៥ទិវាបង្កើតទំនាក់ទំនងការទូតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ