ប្រធានាធិបតីអាមេរិកលោក D.Trump អញ្ជើញសមភាគីរុស្ស៊ីមកបំពេញទស្សនកិច្ចនៅអាមេរិក

(VOVWORLD) -ម្ចាស់សេតវិមានបាននាំចេញសេចក្ដីអញ្ជើញនេះ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Putin។
ប្រធានាធិបតីអាមេរិកលោក D.Trump អញ្ជើញសមភាគីរុស្ស៊ីមកបំពេញទស្សនកិច្ចនៅអាមេរិក - ảnh 1ប្រធានាធិបតីអាមេរិកលោក D.Trump 

នាថ្ងៃទី ២០ មេសា ទីភ្នាក់ងារសារព័ត៌មាន RIA Novosti របស់រុស្ស៊ីបានដកស្រង់ប្រភពព័ត៌មានរបស់ក្រសួងការបរទេសនៃប្រទេសខ្លួនបានឲ្យដឹងថា៖ ប្រធានាធិបតីអាមេរិកលោក Donald Trump បានអញ្ជើញសមភាគីរុស្ស៊ីលោក Vladimir Putin មកបំពេញទស្សនកិច្ចនៅអាមេរិក ហើយបានឲ្យដឹងថា លោកមានកិត្តយសដោយបានទទួលស្វាគមន៍លោក Putin នៅឯសេតវិមាន។ ទីភ្នាក់ងារសារព័ត៌មានពោលខាងលើបានដកស្រង់ពាក្យសម្ដីរបស់ រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergei Lavrov បានឲ្យដឹងថា៖ ម្ចាស់សេតវិមានបាននាំចេញសេចក្ដីអញ្ជើញនេះ នៅក្នុងជំនួបពិភាក្សាតាមទូរស័ព្ទជាមួយលោក Putin។

ស្ដីពីបញ្ហាស៊ីរី រដ្ឋមន្ត្រីការបរទេសរុស្ស៊ីរូបនេះបានសង្កត់ធ្ងន់ថា៖ ការវាយប្រហារជើងអាកាសរបស់អាមេរិក តម្រង់លើស៊ីរី កាលពីសប្តាហ៍មុន បានបណ្ដាលឲ្យរុស្ស៊ីមិនអាចបដិសេធការផ្ដត់ផ្គង់ប្រព័ន្ធមីស៊ីទប់ទល់នឹងយន្តហោះ S-៣០០ សម្រាប់ស៊ីរីបានឡើយ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ