ប្រធានាធិបតី​អាមេរិក​លោក Joe Biden នឹង​ធ្វើ​ដំណើរទស្សនកិច្ច​​លើក​​ដំបូង​ទៅ​មជ្ឈិមបូព៌ា

(VOVWORLD) - នៅថ្ងៃទី ១៣ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក Joe Biden បានមកដល់ប្រទេសអ៊ីស្រាអែល ដោយចាប់ផ្តើមដំណើរទស្សនកិច្ចជាផ្លូវការនៅមជ្ឈិមបូព៌ា ជា លើកដំបូងចាប់តាំងពីឡើងកាន់តំណែងមក។ 
ប្រធានាធិបតី​អាមេរិក​លោក Joe Biden នឹង​ធ្វើ​ដំណើរទស្សនកិច្ច​​លើក​​ដំបូង​ទៅ​មជ្ឈិមបូព៌ា - ảnh 1 ប្រធានាធិបតីអាមេរិក លោក Joe Biden៕ ប្រភព៖ AP

ក្នុងអំឡុងពេលពីរថ្ងៃធ្វើការនៅអ៊ីស្រាអែល លោកប្រធានាធិបតី Biden បានអញ្ជើញជួបជាមួយនាយករដ្ឋមន្ត្រីស្តីទី លោក Yair Lapid និងថ្នាក់ដឹកនាំនៃប្រទេសនេះ ដើម្បីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការទ្វេភាគី និងបញ្ហាក្នុងតំបន់ រួមទាំងប្រទេសអ៊ីរ៉ង់ផងដែរ។ ក្រោយមក លោកប្រធានាធិបតី Biden នឹងជួបជាមួយប្រធានាធិបតីប៉ាឡេស្ទីនលោក Mahmoud Abbas នៅតំបន់ West Bank ។ នេះនឹងក្លាយជាជំនួបទល់មុខគ្នាកម្រិតខ្ពស់បំផុត រវាងសហរដ្ឋអាមេរិក និងរដ្ឋអំណាចប៉ាឡេស្ទីន ចាប់តាំងពីអតីតប្រធានាធិបតីអាមេរិកលោក Donald Trump បានចាត់វិធានការអភិក្រមយ៉ាងតឹងរឹងចំពោះប៉ាឡេស្ទីន បន្ទាប់ពីឡើងកាន់តំណែងកាលពីឆ្នាំ ២០១៧។

ទីបង្អង់ដំណើរបន្ទាប់របស់លោក Biden ដែលជាចំណុចសំខាន់នៃដំណើរទស្សនកិច្ចលើកនេះគឺអារ៉ាប៊ីសាអូឌីត។ ដំណើរទស្សនកិច្ចរបស់មេដឹកនាំសហរដ្ឋអាមេរិកត្រូវបានចាត់ទុកថា ជាឱកាសមួយដើម្បីជំរុញដំណើរធ្វើប្រក្រតីភាពនូវទំនាក់ទំនងរវាងអ៊ីស្រាអែល និងអារ៉ាប៊ីសាអូឌីត ក្រៅពីបញ្ហាសំខាន់ៗផ្សេងទៀតទាក់ទងនឹងស្ថានភាពក្នុងតំបន់។ លើសពីនេះទៅទៀត ការកើនឡើងតម្លៃថាមពលទាក់ទងនឹងជម្លោះរវាងរុស្ស៊ី-អ៊ុយក្រែន ក៏ជាប្រធានបទសំខាន់នៃកិច្ចពិភាក្សារវាងលោកប្រធានាធិបតី Biden និងមេដឹកនាំនៃប្រទេសអារ៉ាប៊ីសាអូឌីតផងដែរ។ តាមផែនការ លោកប្រធានាធិបតី Biden នឹងចូលរួមកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសឈូងសមុទ្រផងដែរ៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ