ប្រធានាធិបតីអាមេរិកលោក Joe Biden អញ្ជើញធ្វើអត្ថាធិប្បាយចំពោះការដកទណ្ឌកម្មលើអ៊ីរ៉ង់
(VOVWORLD) - ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថាប្រទេសនេះនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ ដើម្បីនាំប្រទេសអ៊ីរ៉ង់វិលត្រឡប់ទៅតុចរចាវិញទេ ដោយហេតុនេះ គេបានពិភាក្សាអំពីកិច្ចព្រមព្រៀងស្តីពីវិធីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។
ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ AFP/TTXVN) |
នៅក្នុងបទសម្ភាសន៍មួយ ដែលត្រូវបានចាក់ផ្សាយនៅលើទូរទស្សន៍ CBS News កាលថ្ងៃទី ៧ ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក Joe Biden បានឲ្យដឹងថាប្រទេសនេះនឹងមិនដកទណ្ឌកម្មសេដ្ឋកិច្ចទៅលើអ៊ីរ៉ង់ ដើម្បីនាំប្រទេសអ៊ីរ៉ង់វិលត្រឡប់ទៅតុចរចាវិញទេ ដោយហេតុនេះ គេបានពិភាក្សាអំពីកិច្ចព្រមព្រៀងស្តីពីវិធីស្តារកិច្ចព្រមព្រៀងនុយក្លេអ៊ែរឡើងវិញ។
ទង្វើរថ្មីនេះរបស់អាមេរិកបានធ្វើឡើងមិនយូរប៉ុន្មានទេ បន្ទាប់ពីមេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ali Khamenei បានប្រកាសថា សហរដ្ឋអាមេរិកត្រូវតែដកទណ្ឌកម្មទាំងអស់ ប្រសិនបើទីក្រុងវ៉ាស៊ីនតោនមានបំណងចង់ឲ្យទីក្រុងតេរ៉ង់ ផ្លាស់ប្តូរជំហាននានាទាក់ទងនឹងបញ្ហានុយក្លេអ៊ែររបស់ប្រទេសនេះ។
នៅលើបណ្តាញសង្គម Twitter លោក Ali Khamenei បានសង្កត់ធ្ងន់ថា អ៊ីរ៉ង់បានបំពេញកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនុយក្លេអ៊ែរនាឆ្នាំ ២០១៥ ដោយមិនមែនដូចជាអាមេរិកនិងប្រទេសអឺរ៉ុបមួយចំនួនទេ។ ប្រសិនបើពួកគេចង់អោយអ៊ីរ៉ង់វិលត្រឡប់ទៅការសន្យារបស់ខ្លួនវិញ សហរដ្ឋអាមេរិក ត្រូវដកទណ្ឌកម្មទាំងអស់ជាមុនសិន៕