ប្រធានាធិបតីអាមេរិកលួចពាក្យស្លោកសំរាប់ការឈរឈ្មោះជាបេក្ខជនការបោះឆ្នោតអាណត្តិទី ២
(VOVWORLD) - ពាក្យស្លោកសម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺ «រក្សាអាមេរិកបន្តជាមហាអំណាចដដែល» ដោយឈរលើពាក្យស្លោកនៃយុទ្ធការប្រជែងក្នុងការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ «ធ្វើឲ្យអាមេរិកក្លាយទៅ ជាមហាអំណាចឡើងវិញ» ហើយលោកក៏បានកោតសរសើរស្នាដៃដឹកនាំប្រទេសរបស់លោកក្នុងរយៈពេលជាង ០១ ឆ្នាំនេះផងដែរ។
ប្រធានាធិបតីអាមេរិកលួចពាក្យស្លោកសំរាប់ការឈរឈ្មោះជាបេក្ខជនការបោះឆ្នោតអាណត្តិទី ២ |
(VOVworld) – ពាក្យស្លោកសម្រាប់ការឈរឈ្មោះជាបេក្ខភាពប្រធានាធិបតីសម្រាប់អាណត្តិទីពីររបស់ប្រធានាធិបតីអាមេរិក លោក Donald Trump គឺ «រក្សាអាមេរិកបន្តជាមហាអំណាចដដែល» ដោយឈរលើពាក្យស្លោកនៃយុទ្ធការប្រជែងក្នុងការបោះឆ្នោតរបស់លោកកាលពីឆ្នាំ២០១៦ «ធ្វើឲ្យអាមេរិកក្លាយទៅ ជាមហាអំណាចឡើងវិញ» ហើយលោកក៏បានកោតសរសើរស្នាដៃដឹកនាំប្រទេសរបស់លោកក្នុងរយៈពេលជាង ០១ ឆ្នាំនេះផងដែរ។ លោក Donald Trump បានជ្រើសរើសអតីតទីប្រឹក្សាយុទ្ធនាការរកសម្លេងក្នុងការបោះឆ្នោតរបស់លោក គឺលោក Brad Parscale ជាប្រធានគ្រប់គ្រងយុទ្ធនាការប្រជែងថ្មីរបស់លោកក្នុងការបោះឆ្នោតជ្រើសរើសប្រមុខអាមេរិកឆ្នាំ២០២០។ ថ្លែងមតិនាថ្ងៃទី ១១ មិនា នៅព្រឹត្តិការណ៍មួយនៅទីក្រុង Pennsylvania ប្រធានាធិបតី Donald Trump បានប្រកាសថា៖ នេះនឹងជាពាក្យស្លោករបស់លោកនិងយុទ្ធនាករស្វែងរកសម្លេងគាំទ្រក្នុងការបោះឆ្នោតប្រធានាធិបតីអាមេរិកនាឆ្នាំ ២០១០។ លោកក៏បានរំលឹកឡើងវិញបណ្ដាលទ្ធផលសេដ្ឋកិច្ចវជ្ជមានដែលអាមេរិកទទួលបានក្នុងឆ្នាំកាន់អំណាចដំបូងរបស់ខ្លួន រួមមានការកាត់បន្ថយពន្ធ ការស្ទុះឡើងនៃទីផ្សារហ៊ុន និងភាពល្អប្រសើរនៃអ្នកមានការងារធ្វើជាដើម៕