ប្រធានាធិបតីអាមេរិកលុបចោលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ

ប្រធានាធិបតីអាមេរិកលុបចោលដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ - ảnh 1
ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោល ដំណើរទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ។ (Image: Vietnam+)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama បានលុបចោលដំណើរ
ទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប៊្រុយណេ។ សេចក្តីសម្រេចនេះមានន័យថា៖ លោក
Obama នឹងមិនចូលរូមសន្និសីទកំពូលនៃវេទិការសហប្រតិ បត្តិការសេដ្ឋកិច្ចអាស៊ី-
ប៉ាស៊ីហ្វិក (APEC) នៅឥណ្ឌូណេស៊ីនិងបណ្ដាសន្និសីទនៃ សមាគមបណ្ដាប្រជាជាតិ
អាស៊ី-អាគ្នេយ៍ (អាស៊ាន) នៅប្រ៊ុយណេទេ។ អ្នកនាំពាក្យសេតវិមាន លោក Jay
Carney បានសង្កត់ធ្ងន់ថា៖ សេចក្តីសម្រចរបស់ លោក Obama គឺជាផលវិបាកមួយ
ទៀតនៃការបញ្ឈប់សកម្មភាពនៃរដ្ឋាភិបាលដែលត្រូវបានភាគីគណៈបក្សសាធា
រណៈរដ្ឋនៅសភាជាន់ទាបអាមេរិកបណ្ដាលឡើង។ លោក Jay Carney បានឲ្យដឹង
ទៀតថា៖ ប្រធា នាធិបតី Obama មានគោលបំណងបន្តកិច្ចសហប្រតិបត្តិការជាមួយ
បណ្ដាសម្ព័ន្ធ មិត្តនិងដៃគូក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកតទៅទៀត ហើយនឹងបំពេញ
ទស្សនកិច្ចនៅ តំបន់នេះនាពេលខាងមុខ។ តាមសេតវិមានថា៖ រដ្ឋមន្ត្រីការបរទេស
អាមេរិក លោក John Kerry នឹងទៅបំពេញទស្សនកិច្ចនៅឥណ្ឌូណេស៊ីនិងប្រ៊ុយណេ
ជំនួសឲ្យប្រធានាធិបតី Obama៕

ប្រតិកម្មទៅវិញ

ផ្សេងៗ