ប្រធានាធិបតីអាមេរិកសង្ឃឹមទៅលើទំនាក់ទំនងល្អប្រសើរជាមួយចិន
|
ប្រធានាធិបតីអាមេរិកសង្ឃឹមទៅលើទំនាក់ទំនងល្អប្រសើរជាមួយចិន (VNA) |
(VOVworld) – នាថ្ងៃទី ៦ មេសា ប្រធានាធិបតីអាមេរិក លោក Donald Trump
បានស្វាគមន៍ប្រធានរដ្ឋចិន លោក Xi Jinping និងលោកជំទាវនៅមជ្ឈមណ្ឌល
Mar-a-Lago រដ្ឋ Florida ដោយការជាប់ដៃនិងការញញឹមដ៏ជិតស្និទ្ធទ្ធរួម ជាមួយ
សេចក្តីជូនពរថា៖ ប្រទេសទាំងពីរនឹងមានទំនាក់ទំនងល្អប្រសើរ។ នេះត្រូវបាន
ចាត់ទុកជាកាយវិការស្និទ្ធស្នាលដែលប្រធានាធិបតីអាមេរិកលោក Donald Trump
បានបង្ហាញនៅជំនួនដំបូងរវាងថ្នាក់ដឹកនាំមហាអំណាចទាំង ពីរលើពិភពលោក
ខុសពីប្រសាសន៍រឹងម៉ឹងចំពោះចិនមុននេះរបស់លោក Donald Trump។ ថ្នាក់
ដឹកនាំទាំងពីររូបបានជប់លៀងជាមួយបណ្ដាលោកជំទាវហើយជួប ជាមួយមន្ត្រី
ជាន់ខ្ពស់របស់ភាគីនិមួយៗផងដែរ។ ប្រធានាធិបតីអាមេរិក លោក Donald
Trump និងប្រធានរដ្ឋចិន លោក Xi Jinping នឹងជួបចរចារជាមួយគ្នានាថ្ងៃត្រង់
ថ្ងៃទី ៧ មេសា (តាមម៉ោងអាមេរិក)៕