ប្រធានាធិបតីអាមេរិកសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងអាស៊ាន
|
ប្រធានាធិបតីអាមេរិកសន្យាបង្កើនកិច្ចសហប្រតិបត្តិការជាមួយវៀតណាមនិងអាស៊ាន |
(VOV)_ នាថ្ងៃទី១៣ វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បាន
អោយដឹងថា៖ អាមេរិកកំពុងពិនិត្យមើល បណ្ដាឱកាសនិងលទ្ធភាពបង្កើនកិច្ចសហ
ប្រតិបត្តិការជាមួយវៀតណាម។ លោក Barack Obama បានអោយដឹងថា៖ពាណិជ្ជកម្ម
សន្តិសុខ ជាវិស័យ២ក្នុងចំណោមវិស័យជាច្រើនដែលបានលោកយកមកពិភាក្សា
ក្នុងជំនួបសន្ទនាជាមួយនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Tan Dung ក្នុងឱ
កាសចូលរួមសន្និសីទកំពូលតំបន់ ដែលកំពុងប្រព្រឹត្តទៅនៅមីយ៉ាន់ម៉ា។ តាមអ្នក
ប្រមុខសេតវិមានថា៖ ប្រការសំខាន់ចំពោះប្រទេសទាំងពីរ នោះគឺការគោរពច្បាប់
អន្តរជាតិ ក្នុងការដោះស្រាយជំលោះ និងការចរចារជាមួយនាយករដ្ឋមន្ត្រី Nguyen
Tan Dung ផ្តល់មកឱកាសសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងវិនិយោគសំ
រាប់ភាគីទាំងពីរ។
ក៏ក្នុងបទថ្លែងមតិមុនសន្និសីទកំពូល អាមេរិក-អាស៊ាន នៅទីក្រុង Nay Pyi Taw
( មីយ៉ាន់ម៉ា) នាថ្ងៃទី១៣ វិច្ឆិកា ប្រធានាធិបតីអាមេរិកលោក Barack Obama បានអះអាងថា៖ វ៉ាស៊ីនតោននឹងបង្កើនការវិនិយោគសំរាប់អាស៊ាន និងជំរុញទំនាក់ទំនង
ទ្វេភាគី។ អាមេរិកសន្យាសហប្រតិបត្តិការជាមួយអាស៊ាន ក្នុងវិស័យសន្តិសុខ ពាណិជ្ជ
កម្ម អប់រំ…ជាដើម៕