"ប្រធានាធិបតីអាមេរិកអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបន្ធូស្រាលបទដាក់ទណ្ឌកម្មទៅលើគុយបា"


ប្រធានាធិបតីអាមេរិកអាចប្រើប្រាស់សិទ្ធិរបស់ខ្លួនក្នុងការបន្ធូស្រាលបទដាក់ទណ្ឌកម្ម
ទៅលើគុយបា (Image: VNA)

(VOVworld) – ប្រធានាធិបតីអាមេរិក លោក Barack Obama មានសិទ្ធិទាំងស្រុងក្នុង
ការលុបចោល​មាត្រាសំខាន់មួយចំនួនក្នុងបទដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើគុយបា។ នេះគឺជាគោលនយោបាយដែលត្រូវបានចាត់ទុកជារបងធំបំផុតក្នុងដំណើការប្រក្រ
តីទំនាក់ទំនងរវាងប្រទេសទាំង ២។ នេះគឺជាការអះអាងរបស់ប្រធាននាយកដ្ឋាន
ទទួលបន្ទុកបណ្ដាបញ្ហាអំពីអាមេរិកចំណុះក្រសួងការបរទេសគុយបា លោកស្រី
Josepfina Vidal  ដែលត្រូវបាននាំចេញនាថ្ងៃទី ២ កុម្ភៈ នៅបទសម្ភាសនៅរដ្ឋធានី
La Havana។ ទីភ្នាក់ងារសារព័ត៌មាន Prensa Latina (PL) បានដកស្រង់ពាក្យសំដី
របស់លោកស្រី​Vidal បានចាត់ទុកថា៖ ប្រធានាធិបតី Obama អាចបន្ធូស្រាលមាត្រា
មួយចំនួននៃបទដាក់ទណ្ឌកម្មដោយឈរលើសិទ្ធិនិតិប្រតិបត្តិនិងគោលបំណង
នយោបាយរបស់ខ្លួន។ តាមលោកស្រី Vidal  ថា៖ មាត្រាមួយចំនួនពោលខាងលើ
ត្រូវបានរដ្ឋសភាអាមេរិក អនុម័ត ក្នុងនោះ មានការហាមឃាត់ប្រជាពលរដ្ឋអាមេរិក
ធ្វើអាជីវកម្មទេសចរណ៍នៅ គុយបា ឬ ការហាមឃាត់ប្រទេសការីបេនេះបង្កើត
ទំនាក់ទំនងពាណិជ្ជកម្មជាមួយក្រុម ហ៊ុនអាមេរិកប្រចាំនៅប្រទេសទី ៣។ ក្រៅពីរបងខាងពាណិជ្ជកម្ម អ្នកការទូយគុយបា ក៏បានអះអាងថែមទៀតថា៖
ភាគីទាំង ២ មិនអាចរក្សាទំនាក់ទំនងធម្មតាក្នុងបញ្ហា អន្តោប្រវេស ក្នុងកាលៈ
ទេសៈ បណ្ដាគោលនយោបាយអន្តោប្រវេសដែលអាមេរិកនាំ ចេញដោយ
ឯកតោភាគីនៅជះឥទ្ធិពលអាក្រកចំពោះប្រទេសនេះ។ ទទួលស្គាល់ជំនួប សន្ទនាទ្វេភាគីស្តីអំពីការប្រក្រតីទំនាក់ទំនងគឺដំណើការយូរអង្វែងនិងពិបាក
លោកស្រី Vidal  បានចាត់ទុកថា៖ ប្រការសំខាន់បំផុតនាបច្ចុប្បន្នគឺភាគីទាំង ២
បង្កលក្ខណៈ សំរាប់គ្នាសំដៅកែលំអរការផ្លាស់ប្តូរព័ត៌មានបើកទូលាយការ
ជួបប្រាស្រ័យវប្បធម៌រវាង ប្រទេសទាំង ២៕

ប្រតិកម្មទៅវិញ

ផ្សេងៗ