ប្រធានាធិបតីអាមេរិកអនុម័តលើយុទ្ធនាការថ្មីស្តីពីឧបទ្វីបកូរ៉េ
(VOVWORLD) -នាថ្ងៃទី២៥ឧសភា សមាជិកសភាកូរ៉េមួយរូបបានឲ្យដឹងថា ប្រធានាធិបតីអាមេរិក លោក Donald Trump ទើបនឹងបានអនុម័តលើផែនការគោលនយោបាយ ៤ “ខ” ស្តី ពី សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េ ជុំវិញបញ្ហាប្រើប្រាស់ “សម្ពាធទាំង អស់អាចធ្វើទៅបាន” ទន្ទឹមនឹងការស្វែងរកដំណោះស្រាយការទូត។
សមាជិកសភា នៃគណៈបក្សទាំងពីររបស់កូរ៉េខាងត្បូង បានជួបជាមួយលោក Joseph Yun តំណាង ពិសេសរបស់អាមេរិកទទួលបន្ទុកគោលនយោបាយរបស់ស.ប.ប.ក ហើយនៅទីនេះ លោក Yun បានជូនដំណឹងជាមួយសមាជិកសភាកូរ៉េខាងត្បូងអំពីវិធីសាស្ត្រទាក់ទង ផ្ទាល់របស់រដ្ឋអំណាចលោក Trump ជាមួយព្យុងយ៉ាង។ ក្រៅពីនោះ សមាជិកសភា លោក Kim Kwan-young ចំណុះគណៈបក្សប្រជាជនប្រឆាំងបានដកស្រងនូវសម្តី តំណាងពិសេសរបស់ប្រធានាធិបតីអាមេរិក ដែលឲ្យដឹងថា មុននេះពីរសប្តាហ៍ ប្រធានាធិបតីលោក Donald Trump បានចុះហត្ថលេខាលើរបាយការណ៍មួយស្តីពី គោលនយោបាយពេញលេញេរបស់អាមេរិក។ របាយការណ៍នេះ រួមមានយុទ្ធនាការ សំខាន់ចំនួន៤ ក្នុងនោះ មិនទទួលស្គាល់ស.ប.ប.កជាប្រទេសនុយក្លេអ៊ែរនិងដោះ ស្រាយរាល់បញ្ហាដោយសន្តិវិធី៕