ប្រធានាធិបតីអាមេរិក ត្រៀមខ្លួនជាស្រេចដើម្បីបិទរដ្ឋាភិបាលមួយផ្នែកលើកទីពីរ
(VOVWORLD) - សេតវិមានបានប្រកាសថា ប្រធានាធិបតីអាមេរិកលោក Donald Trump ត្រៀមខ្លួនជាស្រេចបិទដ្ឋាភិបាលមួយផ្នែកលើកទី២ សូម្បីតែមានការប្រកាសស្ថានភាពអាសន្នក៏ដោយ ប្រសិនបើ សភាមិនបានសហការជាមួយលោកក្នុងការ សាងសង់ជញ្ជាំងព្រំដែនភាគខាងខាងត្បូងអាមេរិក ដើម្បីទប់ទល់នឹងរលកនៃការធ្វើចំណាកស្រុក ដែលលោកបានចាត់ទុកថាប្រការនេះ អាចបណ្តាលឱ្យមានវឹកវរជាច្រើនសម្រាប់អាមេរិកផងដែរ។
ប្រធានាធិបតីអាមេរិក លោក Donald Trump |
នាថ្ងៃទី ២៧ ខែមករា ថ្លែងមតិទៅកាន់ស្ថានីយ៍ ទូរទស្សន៍ CBS ប្រធានស្តីទីនៃខុទ្ទកាល័យសេតវិមាន លោក Mick Mulvaney បានឲ្យដឹងថាលោក Donald Trump មិនចង់ឃើញទីភ្នាក់ងារសហរដ្ឋត្រូវបានបិទសារជាម្តងទៀតទេ ក៏ដូចជាមិនចង់ប្រកាសស្ថានភាពអាសន្ននោះឡើយ។ ប៉ុន្តែ លោក Donald Trump ក៏បានត្រៀបរៀបចំជាស្រេចសម្រាប់កាលៈទេសៈទាំងពីរនេះបើចាំបាច់។ លោក Donald Trump បានឯកភាពបើកបណ្តាស្ថាប័នរដ្ឋាភិបាលទាំងអស់ ក្នុងរយៈពេល ៣ សប្តាហ៍ ដើម្បីទុកឱ្យគណបក្សប្រជាធិបតេយ្យមានឱកាសធ្វើកិច្ចចរចាផងដែរ៕