ប្រធានាធិបតីអាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាអំពីក្តីសង្ឃឹមធ្វើកិច្ចសន្ទនា ជាមួយ កូរ៉េខាងជើង
(VOVWORLD) - អ្នកនាំពាក្យវិមានប្រធានាធិបតីកូរ៉េខាងត្បូងលោក Kim Eui-kyeom បាន ឱ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទនាថ្ងៃទី៤ ខែកញ្ញា ប្រធានាធិបតីកូរ៉េ ខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិក លោក Donald Trump បានពិភាក្សាអំពីក្តីសង្ឃឹមនៃកិច្ចសន្ទនាជាមួយប្រទេសកូរ៉េខាងជើង។
ប្រធានាធិបតីកូរ៉េ ខាងត្បូង លោក Moon Jae-in និងសមភាគីអាមេរិក លោក Donald Trump បានធ្វើកិច្ចសន្ទនាតាមទូរស័ព្ទ នាថ្ងៃទី៤ ខែកញ្ញា |
ថ្លែងមតិក្នុងសន្និសីទសារព័ត៌មានជាប្រចាំ លោក Kim Eui-kyeom បាន លើកច្បាស់ថាលោក Moon Jae-in បានពិភាក្សាលម្អិតជាមួយ លោក Donald Trump អំពីផែនការចាត់បញ្ជូនគណៈប្រតិភូកូរ៉េខាងត្បូងដឹកនាំដោយភ្នាក់ងារ ពិសេសទៅបំពេញទស្សនកិច្ចនៅប្រទេសកូរ៉េខាងជើងសំដៅ រៀបចំកិច្ចចរចា កំពូលរវាងកូរ៉េខាងត្បូងនិងកូរ៉េខាងជើងព្រមទាំងពិភាក្សាអំពីដំណោះស្រាយ ដើម្បីសម្រេចបាននូវសន្តិភាពយូរអង្វែងនៅឧបទ្វីបកូរ៉េតាមរយៈដំណើរការ រំលាយនុយក្លេអ៊ែរទាំងស្រុង។ លោក Trump បានសម្តែងនូវក្តីសង្ឃឹមយ៉ាងស្មោះ ត្រង់អំពីភាពជោគជ័យរបស់គណៈប្រតិភូក៏ដូចជាស្នើសុំឱ្យបានទទួលសេចក្តី ជូនដំណឹងអំពីលទ្ធផលនៃកិច្ចចរចានេះផងដែរ។
លើសពីទៅទៀតថ្នាក់ដឹកនាំនៃប្រទេសទាំងពីរក៏បានឯកភាពជួបគ្នា នៅខាងក្រៅមហាសន្និបាតនៃអង្គការសហប្រជាជាតិនាពេលខាងមុខនេះនៅទីក្រុងញូវយ៉ក (ប្រទេសអាមេរិក) សំដៅ អភិវឌ្ឍន៍យុទ្ធសាស្ត្រសហប្រតិបត្តិការ ថែមទៀតលើបញ្ហាពាក់ព័ន្ធនឹងឧបទ្វីបកូរ៉េ៕