ប្រធានាធិបតីអាមេរិក លោក Donald Trump វាយតម្លៃខ្ពស់​ចំពោះ​ជំហាន​អភិវឌ្ឍន៍នៃ​ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាម​និងអាមេរិក

(VOVWORLD) -នាថ្ងៃទី ១៧ កញ្ញា ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក លោក Ha Kim Ngoc បានជូនសារតាំងរបស់ប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ចំពោះ ប្រធានាធិបតីអាមេរិក លោក Donald Trump។ 
ប្រធានាធិបតីអាមេរិក លោក Donald Trump វាយតម្លៃខ្ពស់​ចំពោះ​ជំហាន​អភិវឌ្ឍន៍នៃ​ទំនាក់ទំនងភាពជាដៃគូលើគ្រប់ជ្រុងជ្រោយ រវាងវៀតណាម​និងអាមេរិក - ảnh 1ឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពវៀតណាមប្រចាំនៅសហរដ្ឋអាមេរិកលោក លោក Ha Kim Ngoc  និងប្រធានាធិបតីអាមេរិកលោក Donald Trump

បន្ទាប់មក នៅក្នុងជំនួបជាមួយ លោក Ha Kim Ngoc នៅសេតវិមាន ប្រធានាធិបតីអាមេរិកលោក Donald Trump បានវាយតម្លៃខ្ពស់ចំពោះការអភិវឌ្ឍន៍នៃទំនាក់ទំនងភាពជាដៃគួយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងអាមេរិក និងវៀតណាម។ លោក Donald Trump បានថ្លែងអំណរគុណចំពោះការទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលរដ្ឋ និងប្រជាជនវៀតណាមលៃទុកសម្រាប់លោក នៅក្នុងដំណើរទស្សនកិច្ចនៅវៀតណាម និងការចូលរួមសន្និសីទជាន់ខ្ពស់ នៃវេទិកាសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ី - ប៉ាស៊ីហ្វិក (APEC) នាខែវិច្ឆិកាឆ្នាំ ២០១៧ ព្រមទាំងផ្ញើការសាកសួរសុក្ខទុកជូនចំពោះថ្នាក់ដឹកនាំ និងប្រជាជនវៀតណាម។

ចំណែកខ្លួនវិញ ឯកអគ្គរដ្ឋទូត លោក Ha Kim Ngoc ក៏បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រលើគ្រប់ជ្រុងជ្រោយរវាងវៀតណាម និងអាមេរិក ដែលកំពុងអភិវឌ្ឍន៍យ៉ាងខ្លាំងក្លា និងរស់រវើកជាងពេលណាណាទាំងអស់លើគ្រប់វិស័យ។ លោកបន្តអះអាងថា វៀតណាមត្រៀមខ្លួនជាស្រេច រួមជាមួយអាមេរិកក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការ ដើម្បីផលប្រយោជន៍ដូចគ្នា ដើម្បីផលប្រយោជន៍របស់ប្រជាជននៃប្រទេសទាំងពីរ ដើម្បីសន្តិភាពស្ថិរភាពកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងលើពិភពលោក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ