ប្រធានាធិបតីអាមេរិក​ Joe Biden នឹងផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងប្រទេសចិននៅឯកិច្ចប្រជុំថ្នាក់ដឹកនាំនៃក្រុមប្រទេស ទាំង៧ (G7)

(VOVWORLD) -  ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចូលរួមព្រឹត្តិការណ៍នេះ ហើយគ្រោងនឹងផ្តោតសំខាន់ទៅលើការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) និងប្រទេសចិន។
 ប្រធានាធិបតីអាមេរិក​ Joe Biden នឹងផ្តោតការយកចិត្តទុកដាក់លើការប្រយុទ្ធប្រឆាំងនឹងជំងឺ Covid-19 និងប្រទេសចិននៅឯកិច្ចប្រជុំថ្នាក់ដឹកនាំនៃក្រុមប្រទេស ទាំង៧ (G7) - ảnh 1ប្រធានាធិបតីអាមេរិកលោក Joe Biden (រូបថត៖ Reuters)

កិច្ចប្រជុំរបស់ថ្នាក់ដឹកនាំនៃប្រទេសឧស្សាហកម្មអភិវឌ្ឍន៍ G7 នឹងត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូនាថ្ងៃទី ១៩ ខែកុម្ភៈ (តាមម៉ោងនៅសហរដ្ឋអាមេរិក)។ ប្រធានាធិបតីអាមេរិកលោក Joe Biden នឹងចូលរួមព្រឹត្តិការណ៍នេះ ហើយគ្រោងនឹងផ្តោតសំខាន់ទៅលើការបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ (Covid-19) និងប្រទេសចិន។

អ្នកនាំពាក្យសេតវិមាន លោកស្រី Jen Psaki កាលពីថ្ងៃទី ១៨ ខែកុម្ភៈបានឲ្យដឹងថា លោកប្រធានាធិបតី Joe Biden នឹងពិភាក្សាអំពីការឆ្លើយតបជាសកលចំពោះជំងឺរាតត្បាត Covid-19 រួមមានការផលិតវ៉ាក់សាំង ការចែកចាយ ការផ្គត់ផ្គង់និងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ចៀសពីការផ្ទុះថ្មីនៃជំងឺឆ្លងនេះផងដែរ។ លោកប្រធានាធិបតី  Joe Biden ក៏នឹងពិភាក្សាអំពីវិធានការស្តារសេដ្ឋកិច្ចសកលឡើងវិញ និងសារៈសំខាន់នៃការធ្វើបច្ចុប្បន្នភាពតួនាទីពិភពលោក ដើម្បីដោះស្រាយបញ្ហាប្រឈមខាងសេដ្ឋកិច្ច ក៏ដូចជារាល់បញ្ហាប្រឈមពីប្រទេសចិនជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ