ប្រធានាធិបតីអ៊ុយក្រែនចោទប្រកាន់ភាគីប្រឆាំងបានលើសពីដែនកំណត់


ប្រធានាធិបតីអ៊ុយក្រែនចោទប្រកាន់ភាគីប្រឆាំងបានលើសពីដែនកំណត់ - ảnh 1
ប្រធានាធិបតីអ៊ុយក្រែន លោក Viktor Yanukovych បានចោទប្រកាន់បាតុករនានាដែលប្រឆាំងរដ្ឋាភិបាលបានលើសពី ដែនកំណត់ (Image: Vietnam+)

(VOVworld) – នាថ្ងៃទី ១៩ កុម្ភៈ ប្រធានាធិបតីអ៊ុយក្រែន លោក Viktor
Yanukovych បានចោទប្រកាន់បាតុករនានាដែលប្រឆាំងរដ្ឋាភិបាលបាន
លើសពីដែនកំណត់ក្នុងពេលដែលទន្ទ្រានកាន់កាប់បណ្ដាវិថីនិងស្វែង
រករបៀបផ្តួលរលំរដ្ឋាភិបាលរបស់ លោក។ ក្នុងសន្ទរកថាមួយបានថ្លែង
ចំពោះមុខប្រជាជនទាំងមូល លោក Yannukovych បានសង្កត់ធ្ងន់ថែម
ទៀតថា៖ អ្នកទទួលខុសត្រូវក្នុងការបង្កស្ថានភាពអស្ថិរភាពនេះនឹង
ប្រឈមមុខនឹងច្បាប់។ ប្រធានាធិបតី Yannukovych បានអំពាវនាវជាថ្មីម្តង
ទៀតឲ្យភាគីទាក់ទិននានាវិលត្រឡប់មកតុចរចារវិញសំដៅដោះស្រាយ
វិបត្តិនយោបាយនៅប្រទេសនេះ។ ចំពោះមុខបំរ៉ែបំរួលស្មុគស្មាញនៅ
អ៊ុយក្រែនអង្គការអន្តរជាតិនិងប្រទេសលើសកលលោកជាច្រើនបាន
អំពាវនាវឲ្យបញ្ឈប់ភ្លាមនូវរលកអំពើហឹង្សាស្តារសណ្ដាប់ធ្នាប់និងស្ថិរភាព
នៅអ៊ុយក្រែន

ឡើងវិញ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ