ប្រធានាធិបតីអ៊ុយក្រែនបានដាស់តឿនអ្នកដើរហែក្បួនកុំឲ្យបង្កអំពើហិង្សា

(VOVWORLD) - ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy បានអំពាវនាវដល់អ្នកគាំទ្រលិទ្ធិជាតិនិយមដែលចូលរួមក្នុងការធ្វើដង្ហែក្បួននាថ្ងៃទី ១៤ ខែតុលា គួរតែចៀសវាងពីការបង្កអំពើហិង្សា។
ប្រធានាធិបតីអ៊ុយក្រែនបានដាស់តឿនអ្នកដើរហែក្បួនកុំឲ្យបង្កអំពើហិង្សា - ảnh 1  ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskiy (រូបថត៖ AFP/TTXVN)

អាជ្ញាធរអ៊ុយក្រែនបានដាក់ពង្រាយប៉ូលីសរាប់ពាន់នាក់ដើម្បីឃ្លាំមើលការធ្វើដង្ហែ ក្បួននេះ ដែលជាព្រឹត្តិការណ៍មួយត្រូវបានចាត់ទុកថានឹងទាក់ទាញអ្នកគាំទ្រលិទ្ធិជាតិនិយមនិងភាគីស្តាំនិយមដែលប្រឆាំងជំទាស់នឹងគោលនយោបាយរបស់ ប្រធានាធិបតីលោក Zelenskiy។ ការធ្វើដង្ហែរក្បួនកាលពីថ្ងៃទី ១៤ ខែតុលាបានធ្វើឡើងមុនមួយថ្ងៃនៃទិវាបុណ្យជាតិរបស់អ៊ុយក្រែននៅពេលដែលក្រុមជាតិនិយមប្រមូលផ្តុំគ្នាដើម្បីប្រឆាំងជំទាស់នឹងផែនការសន្តិភាពរបស់រដ្ឋអំណាចដែលទាក់ទងនឹងជម្លោះនៅភាគខាងកើតអ៊ុយក្រែនផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ