ប្រធានាធិបតីអ៊ុយក្រែនបំពេញទស្សនកិច្ចនៅអង់គ្លេស; ទីក្រុងឡុងដ៍សន្យាបង្កើនជំនួយដល់ទីក្រុងគៀវ

(VOVWORLD) - នាថ្ងៃទី ១៥ ឧសភា ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បាន ទៅដល់ចក្រភពអង់គ្លេស ដើម្បីជួបជាមួយនាយករដ្ឋមន្ត្រីប្រទេសម្ចាស់ផ្ទះលោក Rishi Sunak។ 
ប្រធានាធិបតីអ៊ុយក្រែនបំពេញទស្សនកិច្ចនៅអង់គ្លេស; ទីក្រុងឡុងដ៍សន្យាបង្កើនជំនួយដល់ទីក្រុងគៀវ - ảnh 1ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky។ រូបថត៖ AFP/VNA
ចក្រភពអង់គ្លេសគឺជាទីបង្អង់ដំណើរបន្ទាប់របស់មេដឹកនាំអ៊ុយក្រែនបន្ទាប់ពី បានទៅបំពេញទស្សនកិច្ចនៅអ៊ីតាលី អាល្លឺម៉ង់ និងបារាំង ក្នុងក្របខ័ណ្ឌនៃដំណើរ ទស្សនកិច្ចនៅអឺរ៉ុបក្នុងគោល
បំណងអំពាវនាវឱ្យបង្កើនការជួយគាំទ្រដល់ទីក្រុងគៀវ ទាំងផ្នែកហិរញ្ញវត្ថុនិងផ្នែកយោធា។
ទទួលលោកប្រធានាធិបតី Zelensky នៅវិមាន Checkers តំបន់ Buckingshire ជិតទីក្រុងឡុងដ៍ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Rishi Sunak បានសន្យាថា ក្នុងប៉ុន្មាន ខែខាងមុខនឹងផ្គត់ផ្គង់ដល់អ៊ុយក្រែននូវប្រព័ន្ធមីស៊ីលប្រឆាំងយន្តហោះ និងប្រព័ន្ធ យន្តហោះគ្មានមនុស្សបើក។ ភាគីអង់គ្លេសក៏បាននិយាយផងដែរថា នឹងចាប់ផ្តើម ការហ្វឹកហ្វឺនជាមូលដ្ឋានសម្រាប់អ្នកបើកយន្តហោះអ៊ុយក្រែនចាប់ពីរដូវក្តៅឆ្នាំនេះ ព្រមទាំងសម្របសម្រួលជាមួយប្រទេសសម្ព័ន្ធមិត្តផ្សេងទៀតដើម្បីធានាការផ្គត់ផ្គង់យន្តហោះ F-១៦ ផងដែរ។ លោកនាយករដ្ឋមន្ត្រី Sunak បាននិយាយថា លោកនឹង ពិភាក្សាបញ្ហានេះជាមួយមេដឹកនាំនៃប្រទេសសម្ព័ន្ធមិត្តនៅក្នុងកិច្ចប្រជុំនាពេលខាង មុខនៃក្រុមប្រឹក្សាអឺរ៉ុបនិងក្រុមប្រទេសមហាអំណាចឧស្សាហកម្មទាំង ៧ (G៧)។
រីឯខ្លួនវិញ លោកប្រធានាធិបតី Zelensky បានសម្តែងសុទិដ្ឋិនិយមអំពីលទ្ធភាពដែលកិច្ច ព្រមព្រៀងស្ដីពីការផ្គត់ផ្គង់យន្តហោះចម្បាំងជាមួយបណ្តាប្រទេសសម្ព័ន្ធមិត្ត នឹងត្រូវបាន ចុះហត្ថលេខាក្នុងពេលឆាប់បំផុតតាមដែលអាចធ្វើទៅបាន៕

ប្រតិកម្មទៅវិញ

ផ្សេងៗ