ប្រធានាធិបតីអ៊ុយក្រែនប្រកាសផែនការសន្តិសុខ ១៤ “ខ”
|
ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko |
(VOVworld)-នាថ្ងៃទី១៩មិថុនា ប្រធានាធិបតីអ៊ុយក្រែន លោក Petro Poroshenko បាន
ពិភាក្សាជាមួយតំណាងរដ្ឋអំណាចស្របច្បាប់នៅបណ្តា ខេត្ត Donetsk និង Lugansk
អំពីផែនការសន្តិភាព រួមមាន១៤ចំណុច សំដៅដោះស្រាយសភាពការន៍នៅភាគ
ខាងកើតអ៊ុយក្រែន។
ខ្លឹមសារគ្រួឲ្យចាប់អារម្មណ៍ក្នុងផែនការនេះ គឺវិធានការស្តារសកម្មភាពរបស់
ស្ថាប័នរដ្ឋអំណាចមូលដ្ឋាន បង្កើតសណ្តាប់ធ្នាប់តំបន់ឡើងវិញ រំសាយបណ្តាកម្លាំង
ប្រដាប់អាវុធខុសច្បាប់ ធ្វើវិសោធនកម្មរដ្ឋ ធម្មនុញ្ញអ៊ុយក្រែនតាមទិសវិមជ្ឈការ
សិទ្ធិអំណាច។ ក្នុងផែនការនេះ ប្រធានាធិបតី នឹងស្ម័គ្រចិត្តបោះបង់សិទ្ធិតែងតាំង
ទេសាភិបាល គាំទ្រដំណើការបោះឆ្នោតតំបន់ និងបោះ ឆ្នោតរដ្ឋសភាមុនកាល
កំណត់។ លោក Poroshenko បានសង្កត់ធ្ងន់ថា នឹងលៃទុក ប្រាក់ពន្ធដែលប្រមូល
បានចំនួន២៥% សម្រាប់ថវិការតំបន់ដើម្បីជម្រុញខឿនសេដ្ឋកិច្ច ៕