ប្រធានាធិបតីអ៊ុយក្រែនសុទដ្ឋិនិយមអំពីបទឈប់បាញ់នៅភាគខាងត្បូង

ប្រធានាធិបតីអ៊ុយក្រែនសុទដ្ឋិនិយមអំពីបទឈប់បាញ់នៅភាគខាងត្បូង - ảnh 1
ប្រធានាធិបតីអ៊ុយក្រែនសុទដ្ឋិនិយមអំពីបទឈប់បាញ់នៅភាគខាងត្បូង (AP)

        Vovworld-នាថ្ងៃទី១២ធ្នូ ប្រធានាធិបតីអ៊ុយក្រែនលោក Petro Poroshenko បាន
ចាត់ទុកថា បទឈប់បាញ់ពិតប្រាកដមួយកំពុងមានសុពលភាពនោប្រទេស​ក្រោយ
២៤ម៉ោងដើមដំបូងក្នុងអំឡុង៧ខែកន្លងមកដែលគ្មានការស្លាប់រងរបួសណាដោយ
សារជំលោះយោធាឡើយ។ ប៉ុន្តែប្រធានាធិបតីអ៊ុយក្រែនក៏ព្រមមាន​ថាបទឈប់
បាញ់ទើបឆ្លងផុតបាន២៤ម៉ោងដំបូងនិងស្ថានភាពនៅតែស្ដួចស្ដើងណាស់។

បទឈប់បាញ់ថ្មីត្រូវបានចុះហត្ថលេខានាថ្ងៃទី៤ធ្នូនិងចាប់ផ្ដើមមានសុពលភាពចាប់
ពីថ្ងៃទី៩ធ្នូកន្លងមក ត្រូវបានសង្ឃឹមនឹងបញ្ចប់ស្ថានភាពជំលោះ​អូស​បន្លាយក្នុងអំឡុង
៨ខែកន្លងមកនៅភាគខាងកើតនិងភាគខាងត្បូងអ៊ុយក្រែន។ កិច្ចព្រមព្រៀងឈប់
បាញ់ដំបូងរវាងរដ្ឋអំណាច Kiev និងសាធាណៈរដ្ឋស្វយ​ប្រកាស Donetsk និង Lugansk
នៅភាគខាងកើតអ៊ុយក្រែនត្រូវបានចុះ​ហត្ថលេខា​ជាលើកដំបូងនាថ្ងៃទី៥កញ្ញានៅ
Minsk (បេឡារុស) និងត្រូវរំលោភ​ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីបានចុះហត្ថលេខា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ