ប្រធានាធិបតីអ៊ុយក្រែន មក​បំពេញ​ទស្សនកិច្ច​នៅបារាំង

(VOVWORLD) - នាថ្ងៃទី ១៤ ខែឧសភា ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានមកដល់បារាំងដើម្បីជួបសន្ទនាជាមួយសមភាគីប្រទេសម្ចាស់ផ្ទះ លោក Emmanuel Macron នៅទីក្រុងប៉ារីស។
ប្រធានាធិបតីអ៊ុយក្រែន មក​បំពេញ​ទស្សនកិច្ច​នៅបារាំង - ảnh 1ប្រធានាធិបតីបារាំង Emmanuel Macron និងប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ក្នុងជំនួបនៅទីក្រុងប៉ារីសថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣។ រូបថត៖ AFP/VNA

ប្រទេសបារាំងជាទីបង្អង់ដំណើរទីបីរបស់មេដឹកនាំអ៊ុយក្រែន ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសសម្ព័ន្ធមិត្តអឺរ៉ុប ដើម្បីអំពាវនាវឱ្យបង្កើនជំនួយឧបត្ថម្ភសម្រាប់ទីក្រុងគៀវ។ នាយករដ្ឋមន្ត្រីបារាំង លោកស្រី Elisabeth Borne និងរដ្ឋមន្ត្រីការបរទេស លោកស្រី Catherine Colonna បានទទួលស្វាគមន៍ប្រធានាធិបតីអ៊ុយក្រែននៅព្រលានយន្តហោះ Charles de Gaulle ។

នៅក្នុងកិច្ចសន្ទនា ប្រធានាធិបតីបារាំងលោក Emmanuel Macron និងសមភាគីអ៊ុយក្រែនលោក Zelensky បានពិភាក្សាអំពីបញ្ហាទាក់ទងនឹងការជួយឧបត្ថម្ភរបស់បារាំងចំពោះអ៊ុយក្រែន។ ទីក្រុងប៉ារីសបានប្រកាសនឹងផ្តល់ឱ្យទីក្រុងគៀវនូវរថក្រោះធុនស្រាល និងរថពាសដែករាប់សិបគ្រឿង ជាមួយនឹងការហ្វឹកហ្វឺនឲ្យយុទ្ធជនអ៊ុយក្រែនដើម្បីប្រើប្រាស់យានយន្តទាំងនេះ។

មុននោះ ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បានជួបប្រជុំជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Giorgia Meloni និងអធិការបតីអាល្លឺម៉ង់ លោក Olaf Scholz នៅថ្ងៃទី ១៣ និង ១៤ ខែឧសភា សំដៅស្វែងរកការជួយឧបត្ថម្ភផ្នែកហិរញ្ញវត្ថុនិងយោធាពីប្រទេសអឺរ៉ុបទាំងពីរនេះ។ ប្រទេសអាល្លឺម៉ង់បានបញ្ជាក់ថា នឹងផ្តល់ជំនួយផ្នែកយោធាដែលមានតម្លៃ ២,៧ពាន់លានអឺរ៉ូដល់អ៊ុយក្រែន៕

 

ប្រតិកម្មទៅវិញ

ផ្សេងៗ