ប្រធានាធិបតីអ៊ីរ៉ាក់ប្រគល់តួនាទីបង្កើតរដ្ឋាភិបាលថ្មីសំរាប់អនុប្រធានរដ្ឋសភានៃប្រទេសនេះ
|
អនុប្រធានរដ្ឋសភានៃប្រទេសនេះ លោក Haidar al-Abadi ។ (Image: VNA) |
(VOVworld) – នាថ្ងៃទី ១១ សីហា ប្រធានាធិបតីអ៊ីរ៉ាក់ លោក Fuad Masum បានប្រគល់តួនាទីបង្កើតរដ្ឋាភិបាលថ្មីសំរាប់អនុប្រធានរដ្ឋសភានៃប្រទេស
នេះ លោក Haidar al-Abadi ។ ថ្លែងមតិក្រោយពីទទួលបានភារកិច្ចពោលខាង
លើ លោក Al-Abadi បានប្រកាសថា៖ “យើងទាំងអស់ត្រូវសហប្រតិបត្តិការ
ជាមួយគ្នាដើម្បីប្រយុទ្ធប្រឆាំងនឹងយុទ្ធនាការភេវរកម្មនៅអ៊ីរ៉ាក់និងទប់ស្កាត់
ក្រុមភេវកម្មទាំងឡាយ”។ កាយវិការនេះនឹងធ្វើឲ្យវិបត្តិនយោបាយនៅអ៊ីរ៉ាក់
អាក្រក់ទៅៗខណៈដែល ប្រទេសនេះត្រូវមានរណសិរ្សឯកភាពមួយដើម្បី
ប្រឆាំងនឹងការីករាលដាលនៃពួកឧទ្ទាមឥស្លាម។ ក្នុងពេលនោះ នាយករដ្ឋមន្ត្រី
កាន់អំណាចរបស់អ៊ីរ៉ាក់ លោក Nuri al-Maliki បានប្រកាសមិនលាលែងពី
ដំណែងទេ។ ចំពោះមុខការដែល នាយករដ្ឋមន្ត្រីអ៊ីរ៉ាក់ Nuri al-Maliki បានចោទ
ប្រកាន់ប្រធានាធិបតី Masum បានរំលោភលើរដ្ឋធម្មនុញ្ញ តំណាងពិសេស
របស់អគ្គលេខាធិការ អ.ស.ប. ទទួលបន្ទយកបញ្ហានៅអ៊ីរ៉ាក់ លោក Nikolay
Mladenov បានប្រកាសនៅរដ្ឋធានី Baghdad នាថ្ងៃទី ១១ សីហាថា៖ ប្រធានាធិបតី
អ៊ីរ៉ាក់ លោក Masum មិនរំលោភលើរដ្ឋធម្មនុញ្ញទេហើយលោកកំពុង អនុវត្តសិទ្ធិ
អំណាចសមស្រប។
លោក Mladenov ក៏បានព្រមានថា៖ បណ្ដាកំលាំងសន្តិសុខអ៊ីរ៉ាក់ត្រូវអត់ធ្មត់និង
មិន ជ្រៀតជ្រែកចូលក្នុងដំណើការផ្ទេប្រគល់នយោបាយ។ នាថ្ងៃដដែល រដ្ឋមន្ត្រី
ការ បរទេសអាមេរិក លោក John Kerry បានអះអាងថា៖ ការបង្កើតរដ្ឋាភិបាលថ្មី
នៅអ៊ីរ៉ាក់ ដើរតួនាទីសំខាន់ចំពោះស្ថិរភាពនៅប្រទេសនេះ ព្រមទាំង ដាស់តឿន
នាយករដ្ឋមន្ត្រី al-Maliki មិនធ្វើឲ្យវិបត្តិនយោបាយឡើងជណ្តើរថែមទៀត៕