ប្រធានាធិបតីអ៊ីរ៉ង់ចាត់ទុកថា អាមេរិកនឹង​ទទួលបរាជ័យ​ក្នុង​ការដាក់​ទណ្ឌកម្មលើអ៊ីរ៉ង់

(VOVWORLD) -ប្រធានាធិបតីលោក Hassan Rouhani បានឲ្យដឹងថែមទៀតថាប្រសិនបើអាមេរិកមានភាពស្មោះត្រង់ ហើយកំពុងខិតខំប្រឹងប្រែងស្វែងរកស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់នោះ វ៉ាស៊ីនតោនគប្បីគោរពប្រជាជនអ៊ីរ៉ង់ផងដែរ។
ប្រធានាធិបតីអ៊ីរ៉ង់ចាត់ទុកថា អាមេរិកនឹង​ទទួលបរាជ័យ​ក្នុង​ការដាក់​ទណ្ឌកម្មលើអ៊ីរ៉ង់ - ảnh 1 ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani (TTXVN)

នាថ្ងៃទី ១៤ ខែវិច្ឆិកា ប្រធានាធិបតីអ៊ីរ៉ង់លោក Hassan Rouhani បានសង្កត់ធ្ងន់ថា អាមេរិកបានជ្រើសរើសផ្លូវខុស ដោយដាក់ទណ្ឌកម្មលើប្រទេសនេះសារជាថ្មី ព្រមទាំងបានចាត់ទុកថាវ៉ាស៊ីនតោននឹងទទួលបរាជ័យ៉ាងពិតប្រាកដ ប្រសិនបើដើរតាមផ្លូវនេះ។ ប្រធានាធិបតីលោក Hassan Rouhani បានឲ្យដឹងថែមទៀតថាប្រសិនបើអាមេរិកមានភាពស្មោះត្រង់ ហើយកំពុងខិតខំប្រឹងប្រែងស្វែងរកស្ថិរភាពនិងសន្តិសុខនៅក្នុងតំបន់នោះ វ៉ាស៊ីនតោនគប្បីគោរពប្រជាជនអ៊ីរ៉ង់ផងដែរ។

សូមបញ្ជាក់ថាអាមេរិកបានដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ ក្រោយពីការប្រកាសដកខ្លួនចេញពីកិច្ចព្រមព្រៀងនុយគ្លេអែរ ដែលមានឈ្មោះថាផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ(JCPOA) ។ ការដាក់ទណ្ឌកម្មលើកទី ១ មានសុពលភាពកាលពី ២ ខែមុន។ ចំណែកការដាក់ទណ្ឌកម្មលើកទី ២ មានសុពលភាពចាប់ពីថ្ងៃទី៥ ខែវិច្ឆិកាផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ