ប្រធានាធិបតីអ៊ីរ៉ង់ច្រានចោលរាល់ការផ្លាស់ប្តូរនៅក្នុង JCPOA
(VOVWORLD) - ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសង្កត់ធ្ងន់ថា៖ “គ្មានមាត្រាណាមួយនៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នឹងផ្លាស់ប្ដូរឡើយ។ ហើយក៏មិនមានប្រទេសណាផ្សេងទៀតនឹងចូលរួម JCPOA ឡើយ” ។
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani (រូបថត៖ TTXVN) |
ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានច្រានចោលរាល់ការផ្លាស់ប្តូរចំពោះកិច្ចព្រមព្រៀងនុយក្លេ អ៊ែរអ៊ីរ៉ង់ជាមួយប្រទេសមហាអំណាចធំ ៗ ក៏ដូចជាការអំពាវនាវឱ្យពង្រីកលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនិងដាក់បញ្ចូលបណ្តាប្រទេសក្នុងតំបន់ឲ្យចូលរួមកិច្ចព្រមព្រៀងនេះដែរ។ ថ្លែងនៅថ្ងៃទី ៣ ខែកុម្ភៈ ក្នុងកិច្ចប្រជុំទីគណៈរដ្ឋមន្រ្តី ប្រធានាធិបតីអ៊ីរ៉ង់ លោក Hassan Rouhani បានសង្កត់ធ្ងន់ថា៖ “គ្មានមាត្រាណាមួយនៃផែនការធ្វើសកម្មភាពរួមលើគ្រប់ជ្រុងជ្រោយ (JCPOA) នឹងផ្លាស់ប្ដូរឡើយ។ ហើយក៏មិនមានប្រទេសណាផ្សេងទៀតនឹងចូលរួម JCPOA ឡើយ” ។ លោកបានសង្កត់ធ្ងន់ថានេះគឺជាកិច្ចព្រមព្រៀងហើយភាគីទាំងអស់ត្រូវគោរពផងដែរ៕