ប្រធានាធិបតីអ៊ីស្រាអែលស្វែងរកអ្នកឈរឈ្មោះសម្រាប់បង្កើតរដ្ឋាភិបាលថ្មី
(VOVWORLD) - លោកប្រធានាធិបតី Rivlin អាចប្រគល់សិទ្ធិជូនលោក Bennett ឬ លោក Lapid ក៏ដូចជាជូនសេចក្តីសម្រេចចិត្តដល់រដ្ឋសភាអ៊ីស្រាអែលដើម្បីសម្រេចថា អ្នកណានឹងឈរឈ្មោះបង្កើតសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
នាថ្ងៃទី៥ ខែឧសភា ប្រធានាធិបតីអ៊ីស្រាអែលលោក Reuven Rivlin បានចាប់ផ្តើមការពិគ្រោះយោបល់ ដើម្បីជ្រើសតាំងបេក្ខជនសម្រាប់បង្កើតរដ្ឋាភិបាលថ្មី។ តាមការគ្រោងទុក លោកប្រធានាធិបតីអ៊ីស្រាអែល Reuven Rivlin នឹងជួបជាមួយមេដឹកនាំគណៈបក្ស Yamina លោក Naftali Bennett និងប្រធានគណៈបក្ស Yesh Lapid លោក Yair Lapid ដើម្បីពិគ្រោះយោបល់។
សេចក្តីសម្រេចចិត្តនេះ ត្រូវបានប្រកាសបន្ទាប់ពីប្រមុខគណៈបក្ស Likud នាយករដ្ឋមន្ត្រីលោក Benjamin Netanyahu បានប្រគល់ភារកិច្ចជូនលោកប្រធានាធិបតី Rivlin វិញ ដោយសារលោកមិនអាចបង្កើតសម្ព័ន្ធភាពមួយ ដើម្បីបង្កើតរដ្ឋាភិបាលថ្មីនោះឡើយ។ លោកប្រធានាធិបតី Rivlin អាចប្រគល់សិទ្ធិជូនលោក Bennett ឬ លោក Lapid ក៏ដូចជាជូនសេចក្តីសម្រេចចិត្តដល់រដ្ឋសភាអ៊ីស្រាអែលដើម្បីសម្រេចថា អ្នកណានឹងឈរឈ្មោះបង្កើតសម្ព័ន្ធភាពដើម្បីបង្កើតរដ្ឋាភិបាលថ្មី។
សូមគូសបញ្ជាក់ថា បេក្ខជនទាំងអស់មានរយៈពេល ២៨ថ្ងៃ ដើម្បីបង្កើតសម្ព័ន្ធភាព។ ប្រសិនបើគ្មានននរណាម្នាក់ត្រូវបានជ្រើសរើសនោះទេ រដ្ឋសភាអ៊ីស្រាអែល នឹងមានរយៈពេល ២១ថ្ងៃ ដើម្បីជ្រើសតាំងនាយករដ្ឋមន្រ្តីថ្មី ដោយមានការគាំទ្រពីសមាជិកសភាចំនួន ៦១នាក់ឡើងទៅ ឬប្រទេសនេះត្រូវរៀបចំការបោះឆ្នោតលើកទី៥ របស់ខ្លួនក្នុងរយៈពេល២ឆ្នាំ៕