ប្រធានាធិបតីអ៊ីស្រាអែលអំពាវនាវជួបសន្ទនាជាមួយប៉ាឡេស្ទីន
|
ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin |
(VOV)_ក្នុងដំណើរទស្សនកិច្ចនៅទីក្រុង Hebron តំបន់ត្រើយខាងលិចប៉ាឡេស្ទិន
នាថ្ងៃទី២ កុម្ភះ ប្រធានាធិបតីអ៊ីស្រាអែល លោក Reuven Rivlin បានអំពាវនាវអោយ
រៀបចំជំនួបចរចាររវាងជនអ៊ីស្រាអែល និងប៉ាឡេស្ទីន ។ ថ្លែងមតិនៅពិធីបើកសម្ពោធ
សារមន្ទីរ១នៅតំបន់ជនឥស្លាម លោក Reuven Rivlin បានចាត់ទុកថា៖ ដើម្បីរៀបចំ
ការចរចារនៅ Hehron គឺពិបាកណាស់ ប៉ុន្តែភាគីទាំងពីរត្រូវខំប្រឹងប្រែងអស់ពីកម្លាំង
កាយចិត្តដើម្បីនាំមកនូវសន្តិភាពសំរាប់តំបន់ដីនេះ។ ក្នុងដំណើរបំពេញទស្សនកិច្ច
នៅទីក្រុង Hehron ជនប៉ាឡេស្ទីនជាច្រើននាក់បានចុះផ្លូវធ្វើបាតុកម្ម ដើម្បីប្រឆាំងដំ
ណើរទស្សនកិច្ចលើកនេះរបស់លោក Reuven Rivlin ធ្វើអោយកងទ័ពអ៊ីស្រាអែល
ត្រូវប្រើប្រាស់ឧស្ម័នបញ្ចេញទឹកភ្នែក និងគ្រាប់កាំភ្លើងកៅស៊ូ ដើម្បីរំលាយក្រុមបាតុ
កម្មនេះដែរ៕