ប្រធានាធិបតីអាហ្វ្រិកខាងត្បូងអានសារជាតិក្នុងឱកាសឆ្នាំថ្មីសកល២០១៥

(VOVworld) - នាយប់ថ្ងៃទី១២ កុម្ភៈ ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob
Zuma បានអានសារជាតិប្រចាំស្ដីអំពីស្ថានភាពរបស់ប្រទេសជាតិនៅមុនសម័យ ប្រជុំរួមរបស់រដ្ឋសភានៅទីក្រុង Cape Town។សារឆ្នាំនេះ ត្រូវ បានវាយតំលៃថា មានចំណុចថ្មីជាច្រើន ក្នុងនោះមានការផ្ដួចផ្ដើមគំនិតលុប ចោលសិទ្ធិកម្មសិទ្ធិ
ដីធ្លីរបស់ជនបរទេសបានធ្វើឲ្យមជ្ឈដ្ឋានវិនិយោគិនអន្តរ ជាតិមានការឡើងឆ្ងល់។ផ្ដើមបទសន្ទរកថារបស់ខ្លួន លោក Zuma បានរំលឹកឡើងវិញរាល់ សមិទ្ធិសំខាន់ៗ
អំពីសេដ្ឋកិច្ចសង្គមដែលរដ្ឋាភិបាលអាហ្វ្រិកខាងត្បូងទទួល បានក្នុងឆ្នាំកន្លង
ទៅ។ប៉ុន្តែ លោកបានទទួលស្គាល់ថា គោលដៅសំរេច កំណើនសេដ្ឋកិច្ច៥%នា
ឆ្នាំ២០១៩ កំពុងជួបរបងជាច្រើនដោយសារខឿន សេដ្ឋកិច្ចពិភពលោកនៅតែ
ជួបការលំបាក។ដើម្បីបង្កើតកម្លាំងចលករថ្មី សំរាប់ការសំរេចគោលដៅនានា
ដែលបានដាក់ចេញ រដ្ឋាភិបាលអាហ្វ្រិកខាង ត្បូងបានកសាងកម្មវិធីអភិវឌ្ឍន៍
ដែលរួមមានចំណុចចំនួន៩ ក្នុងនោះផ្ដល់ អាទិភាពទៅការអភិវឌ្ឍន៍កម្មវិធី
បង្កើតការងារធ្វើ ដោះស្រាយការសាកល្បង អំពីថាមពល អភិវឌ្ឍន៍អាគ្គីសនី
នុយគ្លេអែរនិងប្រភពថាមពលក៏កើតឡើងវិញ ជាដើម។
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងអានសារជាតិក្នុងឱកាសឆ្នាំថ្មីសកល២០១៥ - ảnh 1
ប្រធានាធិបតីអាហ្វ្រិកខាងត្បូងលោក Jacob Zuma (រូបថត៖Reuters)

ទាក់ទិនដល់បញ្ហាអន្តរជាតិនានា លោក Zuma បានអះអាងថា ទ្វីបអាហ្វ្រិក បន្តជាអាទិភាពស្នូលក្នុងគោលនយោបាយកិច្ចការបរទេសរបស់អាហ្វ្រិក
ខាងត្បូង។អាហ្វ្រិកខាងត្បូងនឹងសហប្រតិបតិ្តការយ៉ាងស្អិតរមួតជាមួយ
ប្រទេស ផ្សេងៗនិងអង្គការអន្តរជាតិនានាក្នុងទ្វីប សំដៅធានាសន្តិភាព
សន្តិសុខនិង ការធ្វើសមាហរណកម្មសេដ្ឋកិច្ចនៅតំបន់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ