ប្រធានាធិបតីអាហ្វហ្គានីស្ថានអំពាវនាវឲ្យភាគីតាលីបង់ដំណើរការចរចារសន្តិភាព

ប្រធានាធិបតីអាហ្វហ្គានីស្ថានអំពាវនាវឲ្យភាគីតាលីបង់ដំណើរការចរចារសន្តិភាព - ảnh 1
ប្រធានាធិបតីអាហ្វហ្គានីស្ថានអំពាវនាវឲ្យភាគីតាលីបង់ដំណើរការចរចារសន្តិភាព (Reuters)

        Vovworld-នាថ្ងៃទី២៩កញ្ញាថ្លែងមតិនៅពិធីធ្វើសច្ចាប្រណិធានទទួលដំណែង​ប្រធានាធិបតីអាហ្វហ្គានីស្ថានលោក Ashraf Ghani បានសង្កត់ធ្ងន់ថា យើងខ្ញុំ​អំពាវ
នាវ​ឲ្យបណ្ដាភាគីប្រឆាំងរដ្ឋាភិបាល ពិសេសគឺពួកឧទ្ទាមតាលីបង់និង Hizb-e-Islami
ចូលរួមការចរចារ​នយោបាយនានា។ លោក Ghani សន្យាថានឹងតស៊ូប្រឆាំងនឹង​គ្រោះ​ពុករលួយនិងអំពាវនាវ​កិច្ច​សហប្រតិបត្តិការរវាងបណ្ដាប្លុកនយោបាយក្នុង​រដ្ឋាភិបាល
សម្ព័ន្ធភាព។ រហូតមកដល់ឥឡូវ​នេះ បណ្ដាសកម្មភាពប្រឆាំងដោយតាលីបង់​ដំណើរការនៅតែជាការគំរាមកំហែង​និងសាកល្បងសន្តិសុខដ៏ធំធេងចំពោះ​
រដ្ឋាភិបាលអហ្វហ្គានីស្ថាន ពិសេសគឺក្នុង​កាលៈទេសៈកំលាំងអន្តរជាតិដោយ​អង្គការ
អាត្លង់ទិកខាងជើង(NATO)នាំមុខនឹង​ដក​ទ័ព​នាចុងឆ្នាំនេះ។

        នាថ្ងៃដ៏ដែល មជ្ឈដ្ឋានមន្ត្រីរដ្ឋអំណាចរបស់ប្រធានាធិបតីអាមេរិកលោក Barack
Obama បានសម្ដែងជំនឿជាក់ថា វ៉ាស៊ីងតោននិងកាប៊ុលអាចចុះហត្ថលេខា​លើ​សន្ធិ
​សញ្ញា​សន្តិសុខទ្វេភាគី (BSA) នាថ្ងៃទី៣០កញ្ញាបន្ទាប់ពីពិធីទទួលដំណែង​របស់ថ្នាក់​ដឹកនាំថ្មីនៅអាហ្វហ្គានីស្ថាន។ ទីប្រឹក្សាជាន់ខ្ពស់របស់ប្រធានាធិបតី Obama លោក
John Podesta នឹងតាងនាមឲ្យរដ្ឋាភិបាលអាមេរិកចុះហត្ថលេខា​លើឯកសារនេះ។ លោក
Ghani ក៏គ្រោងនឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀង​មួយ​ជាមួយកំលាំង NATO ផងដែរ​តាមនោះបន្តវត្តមានរបស់ទាហាន NATO ប្រមាណ២ពាន់នាក់៕

ប្រតិកម្មទៅវិញ

ផ្សេងៗ