ប្រធានាធិបតីអាហ្វហ្គានីស្ថានអំពាវនាវNATOផ្ទេរសិទ្ទត្រួតពិនិត្យយ៉ាងឆាប់ៗ
|
ប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai
(រូបថតៈ Internet)
|
(VOVworld)-ក្នុងស្ថានភាពណ៌ទើបនឹងកើតមានឡើងរឿងអាស្រូវមួយ ទាក់ទិនដល់ ទាហានអាមេរិកនៅអាហ្វហ្គានីស្ថាន ប្រធានាធិបតីអាហ្វហ្គានីស្ថាន Hamid Karzai
កាលពីថ្ងៃទី ១៩មេសា បានឡើងសំលេងដោយអំពាវនាវឲ្យកងកម្លាំងបរទេស ដឹកនាំ
ដោយ NATO ផ្ទេរប្រគល់ការទទួលខុសត្រូវ ធានាសន្តិសុខឲ្យបណ្តាកម្លាំងអហ្វហ្គានី
ស្ថាន យ៉ាងឆាប់ៗ។ ក្នុងសេចក្តីប្រកាសមួយ ពីខុទ្ទការល័យប្រធានាធិបតី លោក
Karzai សង្កត់ធ្ងន់ថា វិធីតែមួយគត់ដើម្បីបញ្ឈប់រឿងអាស្រូវទាំងអស់ គឺតាម រយៈ ដំណាក់កាលផ្ទេរប្រគល់លើ “គ្រប់វិស័យនិងឆាប់រហ័ស” រាល់ការទទួលខុសត្រូវ ធានា
សន្តិសុខ ឲ្យបណ្តាកម្លាំងអាហ្វហ្គានីស្ថាន។ រឿងអាស្រូវថ្មីបំផុត គឺរបណ្តារូបថតទា
ហានអាមេរិក កំពុងឈរបង្ហាញរាង នៅក្បែរសាកសព្វជនផ្ទុះ គ្រាប់ប៉ែកអត្តឃាតជន
ជាតិអាហ្វហ្គានីស្ថាន ដែលបានចុះផ្សាយលើទំព័រ “Los Angeles Times” របស់អាមេ
រិកកាលពីថ្ងៃទី ១៨មេសាកន្លងទៅ៕