ប្រធានាធិបតីអេហ្ស៊ីបចុះហត្ថលេខាលើអនុក្រិត្តអនុវត្តរដ្ឋធម្មនុញថ្មី

(VOV)-នាថ្ងៃទី២៦ធ្នូ ប្រធានាធិបតីអេហ្ស៊ីប Mohamed Morsi បានចុះហត្ថ​លេខា
លើអនុក្រិត្យអនុវត្តន៌រដ្ឋធម្មនុញថ្មី បន្ទាប់ពី១ថ្ងៃខណៈពេលដែលគណៈកម្មាធិ​ការ
រៀបចំបោះឆ្នោតកំពូលរបស់ប្រទេសនេះបញ្ជាក់ថា អ្នកបោះឆ្នោតអេហ្ស៊ីបជិត៦៤
% បានចូលរួមការបោះប្រជាមតិនាពេលកន្លងទៅបានគាំទ្រពង្រាងរដ្ឋ​ធម្មនុញ។
រដ្ឋធម្មនុញថ្មីនេះ នឹងបានប្រកាសលើបណ្តាទំព័រកាសែតជាផ្លូវការ។ ក៏ក្នុងថ្ងៃដ៏
ដែល ព្រឹទ្ធសភា​ដោយកម្លាំងអ៊ីស្លាមត្រួតត្រាបានបើកកិច្ចប្រជុំ ដើម្បីសមាជិកថ្មី
ចំនួន៩០នាក់ដោយប្រធានាធិបតី Morsiជ្រើសតាំង ធ្វើសច្ចាប្រណិធាន។

ប្រធានាធិបតីអេហ្ស៊ីបចុះហត្ថលេខាលើអនុក្រិត្តអនុវត្តរដ្ឋធម្មនុញថ្មី - ảnh 1
ប្រធានាធិបតីអេហ្ស៊ីព Mohamed Morsi (រូបថតៈ Internet)

       រដ្ឋាភិបាលអេហ្ស៊ីបនាថ្ងៃទី២៦ធ្នូបានស្នើរដ្ឋសភាផ្តល់អាទិភាពសម្រាប់ សកម្មភាពនីតិបញ្ញត្តិចំពោះបញ្ហារៀបចំការបោះឆ្នោតរដ្ឋសភា ត្រួតពិនិត្យលើ
មធ្យោបាយព័ត៌មានសាធារណ និងប្រឆំាងអំពើពុករលួយ។ សំណើរខាងលើ
ត្រូវបាន ដាក់ចេញក្នុងកិច្ចប្រជុំដំបូងរបស់ព្រឹទ្ធសភាអេហ្ស៊ីប ជាស្ថាប័នកាន់
អំណាចជា បណ្តោះអាសន្នរហូតដល់ពេលការបោះឆ្នោតរដ្ឋសភាថ្មីនឹងបានប្រ ព្រឹត្តទៅនារយៈពេល២ខែខាងមុខ។ ថ្លែងមតិចំពោះមុខព្រឹទ្ធសភារដ្ឋមន្រ្តី​គណៈ
រដ្ឋមន្រ្តីទទួលបន្ទុករាល់បញ្ហារដ្ឋសភាអេហ្ស៊ីប Mohammed Mahsoud ឲ្យដឹងថា រដ្ឋាភិបាលនឹងរៀបចំបណ្តាពង្រាងច្បាប់ថ្មី ដើម្បីរដ្ឋសភាពិភាគ្សា ក្នុងនោះមាន
ច្បាប់បោះឆ្នោត ច្បាប់ប្រឆំាងអំពើពុករលួយនិងច្បាប់មួយចំនួន ផ្សេងៗទៀត៕

 

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ