អនុប្រធានាធិបតីអេហ្ស៊ីបលាលែងពីដំណែងបញ្ចប់ការបោះប្រជាមតិអំពីពង្រាងរដ្ឋធម្មនុញ
|
អនុប្រធានាធិបតីអេហ្ស៊ីប Mahmud Mekki
(រូបថតៈ Internet)
|
(VOVworld)-នាថ្ងៃទី២២ធ្នូអនុប្រធានាធិបតីអេហ្ស៊ីប Mahmud Mekki បានប្រកាស
លាលែងពីដំណែងដែលចំនឹងថ្ងៃប្រព្រឹត្តទៅវគ្គទី២នៃការបោះប្រជាមតិ អំពីរដ្ឋធម្ម
នុញថ្មី១។ លោក Mekkiឲ្យដឹងថា លោកលាលែងពីដំណែងដោយលោកចាត់ទុកថា ការងារនយោបាយគឺមិនសមស្របជាមួយមុខរបរជាចៅក្រមរបស់ខ្លួន។ លោកក៏ឲ្យ
ដឹងដែរថា លោកមានគំនិតបញ្ចូនលិខិតលាលែងពីដំណែងតាំងពីថ្ងៃទី៧វិច្ឆិកា ប៉ុន្តែត្រូវផ្អាកដោយមានព្រឹត្តការណ៌ជាច្រើនកើត មានឡើង ក្នុងនោះមានការប៉ះ
ទង្គិចរវាងអ៊ីស្រាអែលជាមួយចលនាប្រដាប់អាវុធអ៊ីស្លាម Hamas និងសេចក្តី
សម្រេចចិត្តរបស់ប្រធាននាធិបតី Mohamed Morsi ពង្រឹងសិទ្ធអំណាចកាលពីខែ
មុន។
ការបោះប្រជាមតិស្តីអំពីពង្រាងរដ្ឋធម្មនុញបង្កការជជែកនៅអេហ្ស៊ីបជាច្រើន
បានបញ្ចប់ក្រៅពីការបោះឆ្នោតចំនួន២ដង។ លទ្ធផលចុងក្រោយនឹងបានប្រកាស
ជាសាធារណៈនាថ្ងៃទី២៤ធ្នូខាងមុខ។ ប្រសិនបើ ពង្រាងរដ្ឋធម្មនុញនេះត្រូវបាន
អនុម័ត បណ្តាការបោះឆ្នោតគ្រោងនឹងប្រព្រឹត្តទៅក្នុងរយៈពេល២ខែដើម្បីចំនួស
រដ្ឋសភាដែលត្រូវរំសាយ៕