ប្រធានាធិបតីអេហ្ស៊ីបនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅវៀតណាម

(VOVWORLD) -ខុទ្ទកាល័យប្រធានាធិបតីអេហ្ស៊ីបបានប្រកាសថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាខែកញ្ញាខាងមុខ។ 
ប្រធានាធិបតីអេហ្ស៊ីបនឹងអញ្ជើញមកបំពេញទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅវៀតណាម - ảnh 1ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi 

ខុទ្ទកាល័យប្រធានាធិបតីអេហ្ស៊ីបបានប្រកាសថា ប្រធានាធិបតីអេហ្ស៊ីបលោក Abdel-Fattah El-Sisi នឹងអញ្ជើញមកបំពេញទស្សនកិច្ចនៅវៀតណាមនាខែកញ្ញាខាងមុខ។ នេះគឺជាដំណើរទស្សនកិច្ចលើកដំបូងរបស់ប្រមុខរដ្ឋអេហ្ស៊ីបនៅវៀតណាម ចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតកាលពីឆ្នាំ ១៩៦៣ មក។ តាមគម្រោង ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ លោក El-Sisi នឹងជួបចរចាជាមួយប្រធានរដ្ឋវៀតណាមលោក Tran Dai Quang ជួបសន្ទនាជាមួយអគ្គលេខាបក្សកុម្មុយនិស្ត លោក Nguyen Phu Trong ។ ដំណើរទស្សនកិច្ចនេះនឹងជំរុញយ៉ាងខ្លាំងក្លានូវទំនាក់ទំនងជាប្រពៃណីរវាងវៀតណាម និងអេហ្ស៊ីបលើគ្រប់វិស័យ។

ក្នុងដំណើរទស្សនកិច្ចនៅ អាស៊ីលើកនេះ លោក Abdel-Fattah El-Sisi ក៏នឹងបំពេញទស្សនកិច្ចជាផ្លូវការនៅចិន និងចូលរួមសន្និសីទប្លុកខឿនសេដ្ឋកិច្ចធំៗទើបនឹងលេចចេញផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ