ប្រធានាធិបតី​អេហ្ស៊ីបសន្យាកសាងប្រទេស​ស៊ីវិល​និងរដ្ឋធម្មនុញ្ញមួយ

          នាថ្ងៃទី ២៩ មិថុនា លោក Mohamed Morsi ប្រធានាធិបតី​ដើមដំបូង របស់ 
អេហ្ស៊ីប បានធ្វើសច្ចា​ប្រណិធាន ទទួលដំណែង នៅទីធ្លាធំ Tahrir នៅមជ្ឈមណ្ឌល​
ទីក្រុងគែរ​ជាមួយការចូលរួមរបស់មនុស្សគាំទ្រចំនួន រាប់សែននាក់។ ថ្លែងមតិនៅទីនេះ  លោក Mohamed Morsi បានសន្យា កសាងប្រទេស​ស៊ីវិល​ និងរដ្ឋធម្មនុញ្ញមួយ។ ទន្ទឹម
នឹង នោះ លោកក៏បានអះអាងថា៖ មិន​អនុញ្ញត្តិអោយអ្នកណា  មកយកសិទ្ធិណាមួយ  របស់ប្រធានាធិបតី។ ក៏តាមលោក Mohamed Morsi ក្រោមការដឹកនាំរបស់លោក នៅ
ប្រទេស​អេហ្ស៊ីប​នេះ ​នឹងគ្មានអ្នកណា ឬ របបណា ដែលបានដាក់ខ្ពស់ជាង លើសិទ្ធិ
អំណាច និង​គោលបំណងរបស់ប្រជាជន។ តាមផែនការ លោក Mohamed Morsi នឹង​ធ្វើ សច្ចាប្រណិធាន ទទួលដំណែង ប្រធានាធិបតីជាផ្លូវការ ចំពោះមុខតុលាកា ​រដ្ឋធម្មនុញ្ញ កំពូល នាថ្ងៃទី ៣០ មិថុនា មុនពេល ក្រុមប្រឹក្សារកំពូលនៃបណ្ដាកងកម្លាំងប្រដាប់អាវុធ 
អេហ្ស៊ីប (SCAF) កាន់អំណាចប្រគល់សិទ្ធិ​ដឹកនាំ​ប្រទេសជាតិ៕

ប្រធានាធិបតី​អេហ្ស៊ីបសន្យាកសាងប្រទេស​ស៊ីវិល​និងរដ្ឋធម្មនុញ្ញមួយ - ảnh 1
លោក Mohamed Morsi ប្រធានាធិបតីអេហ្ស៊ីប (http://www.zing.vn)


ប្រតិកម្មទៅវិញ

ផ្សេងៗ