ប្រធានាធិបតីអេហ្ស៊ីបអនុម័តលើច្បាប់ស្តីពីការបង្កើនសកម្មភាពប្រឆាំងនឹងភេវរកម្ម
|
ប្រធានាធិបតីអេហ្ស៊ីបអនុម័តលើច្បាប់ស្តីពីការបង្កើនសកម្មភាពប្រឆាំងនឹងភេវរកម្ម (Image: VNA) |
(VOVworld) – នាថ្ងៃទី ២៤ កុម្ភៈ ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានអនុម័តលើច្បាប់ស្តីពីការប្រឆាំងនឹងភេវរកម្ម តាមនោះ នឹងបង្កើនសិទ្ធិអំណាច សំរាប់បណ្ដាស្ថាប័នប្រឆាំងភេវរកម្មសំដៅបង្ក្រាប់ក្រុមភេវរកម្មដែលមានឧបាយកល បំបែកបំបាក់សាមគ្គីភាពជាតិនិងសណ្តាប់ធ្នាប់។ សេចក្តីសម្រេចពោលខាងលើអាចបង្កឡើងការព្រួយបារម្ហមួយចំនួនស្តីអំពីការផ្លាស់ប្តូរនាពេលខាងមុខ។ ច្បាប់ថ្មីនេះ នឹងអនុញាត្តិឲ្យមជ្ឈដ្ឋានមន្ត្រីអេហ្ស៊ីបអាចអនុវត្តសកម្មភាពទប់ទល់ចំពោះរាល់បុគ្គល ឬ អង្គការណាមួយដែលមានអំពើកំរាមកំហែងទៅលើសន្តិសុខជាតិ ឬ រារាំងចរាចរណ៍ សាធារណៈនិងដំណើការធ្វើបាតុកម្ម។ ច្បាប់នេះក៏កំណត់ច្បាស់លាស់ថា៖ តុលាការ នឹងជំនុំជំរះបណ្ដាជនសង្ស័យភេវរកម្មតាមបញ្ជីរាយនាមដែលតុលាការព្រហ្មទ័ណ្ឌផ្តល់ ឲ្យដោយផ្អែកលើសំណើររបស់រដ្ឋអាជ្ញា៕