ប្រធានាធិបតីអេហ្ស៊ីប ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនៃ​អគ្គីភ័យក្នុងព្រះវិហារ

(VOVWORLD) - នៅលើបណ្តាញសង្គមផ្ទាល់ខ្លួន នាថ្ងៃទី ១៤ ខែសីហា ប្រធានាធិបតីអេហ្ស៊ីប លោក Abdel Fattah al-Sisi បានសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំចំពោះគ្រួសារជនរងគ្រោះនៃអគ្គីភ័យដែលបានកើតឡើងនាថ្ងៃដដែលនៅវិហារ Abu Sifine ក្នុងស្រុក Imbaba ទីក្រុង Giza ។
ប្រធានាធិបតីអេហ្ស៊ីប ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារជនរងគ្រោះនៃ​អគ្គីភ័យក្នុងព្រះវិហារ - ảnh 1កន្លែងកើតហេតុនៃគ្រោះអគ្គិភ័យក្នុងព្រះវិហារ នៅទីក្រុង Giza អេហ្ស៊ីប។ (ប្រភព៖ AJA Egypt)

មេដឹកនាំអេហ្ស៊ីបរូបនេះបានបញ្ជាក់ថា លោកបានក្រៀងគរគ្រប់ក្រសួង និងស្ថាប័នទាំងអស់ក្នុងរដ្ឋាភិបាល ធានាការអនុវត្តរាល់វិធានការចាំបាច់ ដើម្បីជួយសង្គ្រោះជនរងគ្រោះ។

ទាក់ទងនឹងគ្រោះអគ្គិភ័យនេះ នាយកដ្ឋានពន្លត់អគ្គិភ័យអេហ្ស៊ីបមិនអាចទប់ស្កាត់ភ្លើងឆេះបានទេ។ យោងតាមរបាយការណ៍ថ្មីបំផុតរបស់ក្រសួងសុខាភិបាលអេហ្ស៊ីប គ្រោះអគ្គីភ័យបានសម្លាប់មនុស្សយ៉ាងហោចណាស់ ៤១ នាក់និង ១៤ នាក់ទៀតរងរបួស។ ស្ថាប័នអយ្យការបានបើកការស៊ើបអង្កេត និងបញ្ជូនបុគ្គលិកមួយក្រុមទៅកន្លែងកើតហេតុ ដើម្បីកំណត់ពីមូលហេតុនៃគ្រោះអគ្គិភ័យនេះ។

កន្លែងកើតអគ្គិភ័យគឺវិហារគ្រិស្តសាសនាអូស្សូដក់ Coptic។ នៅពេលគ្រោះអគ្គិភ័យកើតឡើង មានអ្នកគ្រិស្តបរិស័ទចំនួន ៥០០០ នាក់បានចូលរួមពិធីនៅទីនេះ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ