ប្រធានាធិបតីឥណ្ឌូនេស៊ីជួបសំណេះសំណាលជាមួយក្រុមគ្រួសារ ជនរងគ្រោះក្នុងករណីធ្លាក់យន្តហោះ

(VOVWORLD) - នាយប់ថ្ងៃទី២៩ ខែតុលា នៅព្រលានយន្តហោះ Soekarno Hatta ប្រធានា ធិបតីឥណ្ឌូនេស៊ីលោក Joko Widodo បានជួបសំណេះសំណាលជាមួយក្រុម គ្រួសារជនរងគ្រោះនៅលើយន្តហោះ Lion Air JT ៦១០ ដែលបានធ្លាក់ចូល សមុទ្រនាព្រឹកថ្ងៃដដែល បណ្ដាលឲ្យមនុស្សលើយន្តហោះទាំង១៨៩ នាក់ស្លាប់។ 
ប្រធានាធិបតីឥណ្ឌូនេស៊ីជួបសំណេះសំណាលជាមួយក្រុមគ្រួសារ ជនរងគ្រោះក្នុងករណីធ្លាក់យន្តហោះ - ảnh 1បុគ្គលិកជួយសង្គ្រោះបញ្ជូនសពរបស់ជនរងគ្រោះក្នុងករណីធ្លាក់យន្តហោះ (រូបថត៖ Xinhua/TTXVN) 


លោក Joko Widodo បានកាត់បន្ថយពេលវេលានៃដំណើរទស្សនកិច្ចនៅកោះ បាលី ដើម្បីវិល ត្រឡប់មកវិញបញ្ជាណែនាំដោយផ្ទាល់ការងារជំនះពុះពារលើ ផលវិបាកនៃគ្រោះថ្នាក់នេះ ហើយចូលរួមរំលែកទុក្ខជាមួយក្រុមគ្រួសារជនរង គ្រោះផងដែរ។ ឥណ្ឌូនេស៊ីបានគៀងគរកម្លាំងទាំងអស់ដើម្បីជំរុញដំណើរការស្វែងរក ជនរងគ្រោះនិងបំណែកកំទេចកំទីនៃយន្តហោះនេះ។ មូលហេតុនៃគ្រោះ ថ្នាក់នេះក៏កំពុងត្រូវបានគេស៊ើបអង្កេតផងដែរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ