ប្រធានាធិបតីឥណ្ឌាបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ

(VOVworld) - នារសៀលថ្ងៃទី១៦ កញ្ញា នៅទីក្រុងហូជីមិញ ភាគខាងត្បូងវៀត
ណាម លោក Le Thanh Hai លេខាគណៈកម្មាធិការបក្សទីក្រុង បានទទួលជួប
សន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee និងគណៈប្រតិភូជាន់
ខ្ពស់ឥណ្ដា ដែល កំពុងបំពេញទស្សនកិច្ចថ្នាក់រដ្ឋនៅវៀតណាម។
នៅជំនួបនេះ លោក Le Thanh Hai មានគោលបំណងថា លោកប្រធានាធិបតី
Pranab Mukherjee នឹងយកចិត្តទុកដាក់ជួយឧបត្ថម្ភ បង្កលក្ខណៈងាយស្រួល
ជំរុញទំនាក់ទំនងរវាងទីក្រុងហូជីមិញជាមួយតំបន់នានានៅឥណ្ឌា ឲ្យកាន់តែ
ស៊ីជំរៅ ជាក់ស្ដែងនិងប្រកបដោយប្រសិទ្ធិភាពពី១ថ្ងៃទៅ១ថ្ងៃ។រីឯខ្លួនវិញ ទីក្រុង
ហូជីមិញ នឹងធ្វើអស់ពីកម្លាំងកាយចិត្តដើម្បីរួមចំណែកក្នុងការអនុវត្តរាល់កិច្ច
ព្រមព្រៀងសហប្រតិបតិ្តការ ក៏ដូចជាពូនជ្រុំឲ្យទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាង
ប្រទេសទាំង២ឈានទៅស៊ីជំរៅផងដែរ។

ប្រធានាធិបតីឥណ្ឌាបំពេញទស្សនកិច្ចនៅទីក្រុងហូជីមិញ - ảnh 1
លោក Le Thanh Hai ទទូលជួបសន្ទនាជាមួយប្រធានាធិបតីឥណ្ឌាលោក Pranab Mukherjee


លោក Pranab Mukherjee បានសង្កត់ធ្ងន់ថា ក្នុងដំណើរការអភិវឌ្ឍន៍នៃប្រទេស
ទាំង២ ឥណ្ឌាជានិច្ចកាលប្រកៀកស្មាជាមួយវៀតណាម។លោក ក៏បានសំដែងការ
គាំទ្រចំពោះទស្សនវិស័យតភ្ជាប់ទីក្រុងហូជីមិញជាមួយបណ្ដាតំបន់នៅឥណ្ឌា
ផងដែរ។
ក៏ក្នុងក្របខ័ណ្ឌដំណើរទស្សនកិច្ចនៅទីក្រុងហូជីមិញ លោក Pranab Mukherjee
បានទៅទស្សនាសារមន្ទីភស្តុតាងសង្គ្រាម និងជួបប្រាស្រ័យជាមួយសហគមន៍
អង្គភាពអាជីវកម្មនិងជនឥណ្ឌាដែលកំពុងរស់ នៅនិងធ្វើការនៅវៀតណាម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ