ប្រធានាធិបតី លោក Duterte មិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយមីស៊ីលនៅហ្វីលីពីនឡើយ
(VOVWORLD) -ទោះបីជាភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពាររួមក៏ដោយ ប៉ុន្តែ ប្រធានាធិបតី Duterte បានប្រកាសថា លោកនឹងហាមឃាត់អាវុធបរទេស ដែលរួមមានឃ្លាំងអាវុធនុយក្លេអ៊ែរ ចូលមកប្រទេសខ្លួន។
ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte (រូបថត៖ AFP / VNA) |
នាពេលថ្មីៗនេះ ប្រធានាធិបតីហ្វីលីពីនលោក Rodrigo Duterte បានប្រកាសថា ទីក្រុង ម៉ានីលនឹងមិនអនុញ្ញាតឱ្យសហរដ្ឋអាមេរិកដាក់ពង្រាយប្រព័ន្ធមីស៊ីលនៅក្នុងទឹកដីរបស់ខ្លួនឡើយ។ ទោះបីជាភាគីទាំងពីរបានចុះហត្ថលេខាលើសន្ធិសញ្ញាការពាររួមក៏ដោយ ប៉ុន្តែ ប្រធានាធិបតី Duterte បានប្រកាសថា លោកនឹងហាមឃាត់អាវុធបរទេស ដែលរួមមានឃ្លាំងអាវុធនុយក្លេអ៊ែរ ចូលមកប្រទេសខ្លួន។ លើសពីនេះទៅទៀត ប្រធានាធិបតី លោក Duterte ក៏បានអះអាងថា លោកនឹងមិន អនុញ្ញាតឱ្យមាន "ទាហានបរទេស" ណាមួយដែលមានវត្តមាននៅក្នុងប្រទេសហ្វីលីពីននោះទេ។
លោក Duterte បានថ្លែងដូច្នេះ មុនពេលកិច្ចប្រជុំថ្នាក់ដឹកនាំរវាងសហគ្រាសហ្វីលីពីន - ចិននៅឯវិមាន Malacangang៕