ប្រធានាធិបតី វេណេហ្ស៊ុអេឡាទទួលស្គាល់ប្រធានរដ្ឋសភាគឺជាអ្នកនយោបាយប្រឆាំង

(VOVWORLD) -នាថ្ងៃទី ៧ មករា ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolás Maduro បានទទួលស្គាល់អ្នកនយោបាយប្រឆាំង លោក Omar Barboza គឺជាប្រធានរដ្ឋសភានៃប្រទេសនេះ ព្រមទាំងសម្ដែងឆន្ទៈក្នុងការត្រៀមខ្លួនជាស្រេចចរចាជាមួយប្រមុខស្ថាប័ននីតិបញ្ញតិ្ត។
ប្រធានាធិបតី វេណេហ្ស៊ុអេឡាទទួលស្គាល់ប្រធានរដ្ឋសភាគឺជាអ្នកនយោបាយប្រឆាំង - ảnh 1 ប្រធានាធិបតី វេណេហ្ស៊ុអេឡាទទួលស្គាល់ប្រធានរដ្ឋសភាគឺជាអ្នកនយោបាយប្រឆាំង

នាថ្ងៃទី ៧ មករា ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolás Maduro បានទទួលស្គាល់អ្នកនយោបាយប្រឆាំង លោក Omar Barboza គឺជាប្រធានរដ្ឋសភានៃប្រទេសនេះ ព្រមទាំងសម្ដែងឆន្ទៈក្នុងការត្រៀមខ្លួនជាស្រេចចរចាជាមួយប្រមុខស្ថាប័ននីតិបញ្ញតិ្ត។ សេចក្ដីប្រកាសរបស់លោក Nicolás Maduro ត្រូវបាននាំចេញក្រោយពីពេលលោក Omar Barboza ត្រូវបានរដ្ឋសភាជ្រើសតាំងជាប្រធានរដ្ឋសភាវេណេហ្ស៊ុអេឡា នាថ្ងៃទី ៥ មករា ដោយភាគីប្រឆាំងកាន់កាប់ជំនួសឲ្យលោក Julio Borges ។

ទន្ទឹមនឹងនេះលោក Omar Barboza បានប្រកាសថាភាគីប្រឆាំងបានឆ្ពោះទៅគោលដៅរៀបចំការបោះឆ្នោតសកល ក្នុងដំណើរការចរចា ព្រមទាំងបានឲ្យដឹងថា រដ្ឋាភិបាលត្រូវគោរព និងទទួលស្គាល់ឡើងវិញនូវសិទ្ធិស្របច្បាប់របស់រដ្ឋសភា។ តាមគម្រោង ភាគីទាំងពីរនឹងជួបជុំគ្នាចាប់ពីថ្ងៃទី ១១ ដល់ ថ្ងៃទី ១២ មករា ដើម្បីបន្តកិច្ចសន្តនា៕

ប្រតិកម្មទៅវិញ

ផ្សេងៗ