ប្រធានាធិបតី វេណេហ្ស៊ុអេឡា អំពាវនាវឱ្យប្រជាជនសាមគ្គីគ្នា

(VOVWORLD) -ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro បានអំពាវនាវដល់ប្រជាជនសាមគ្គីគ្នា ការពារសន្តិភាពមាតុភូមិ បូរណភាពទឹកដី ហើយ កុំឱ្យធ្លាក់ចូលទៅក្នុង "អន្ទាក់" បង្កឡើងហេតុ របស់កម្លាំងអមិត្តនៅក្នុងនិងក្រៅប្រទេស។
ប្រធានាធិបតី វេណេហ្ស៊ុអេឡា អំពាវនាវឱ្យប្រជាជនសាមគ្គីគ្នា - ảnh 1ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro (រូបថត៖ TTXVN) 

នាថ្ងៃទី ៥ ខែមិនា ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro បានអំពាវនាវដល់អ្នកគាំទ្រចេញទៅតាមដងវិថីនាថ្ងៃសៅរ៍ (ទី ៩ ខែមិនា) ខាងមុខ ដើម្បីចូលរួមការដើរដង្ហែរតានដងវិថី "ប្រឆាំងនឹងចក្រពត្តិនិយម" ចំទៅនឹងពេលវេលា ដែលមេដឹកនាំភាគីប្រឆាំង លោក Juan Guaido ក៏គ្រោងនឹងរៀបចំ បាតុកម្មថ្មីមួយ សំដៅដាក់សម្ពាធចាប់បង្ខំឲ្យថ្នាក់ដឹកនាំឆ្វេងនិយមរូបនេះត្រូវប្រកាសលាលែងពីមុខតំណែង។

ថ្លែងមតិនៅក្នុងពិធីរំលឹកខួបលើកទី ៦ ទិវាមរណៈភាពរបស់អតីតថ្នាក់ដឹកនាំ លោក Hugo Chavez នោះ ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro បានប្រកាសថា ថ្ងៃទី ៩ ខែមិនាខាងមុខ នឹងជាទិវារំលឹកខួប "ប្រឆាំងជំទាស់នឹងចក្រពត្តិនិយម" ដោយសារ ក្នុងឱកាសដដែលនេះកាលពី ៤ ឆ្នាំមុន អតីតប្រធានាធិបតីអាមេរិកបានចេញក្រឹត្យមួយដោយចាត់ទុក វេណេហ្ស៊ុអេឡា គឺជា ការគំរាមកំហែង "មិនធម្មតា"ចំពោះសន្តិសុខជាតិអាមេរិកនិងបានដាក់ទណ្ឌកម្មជាលើកដំបូងចំពោះមន្ត្រី វេណេហ្ស៊ុអេឡា។

ប្រធានាធិបតី វេណេហ្ស៊ុអេឡា លោក Nicolas Maduro បានអំពាវនាវដល់ប្រជាជនសាមគ្គីគ្នា ការពារសន្តិភាពមាតុភូមិ បូរណភាពទឹកដី ហើយ កុំឱ្យធ្លាក់ចូលទៅក្នុង "អន្ទាក់" បង្កឡើងហេតុ របស់កម្លាំងអមិត្តនៅក្នុងនិងក្រៅប្រទេស៕

ប្រតិកម្មទៅវិញ

ផ្សេងៗ