ប្រធានាធិបតី សាធារណះរដ្ឋ Armenia Serzh Sargsyan មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម

ទទួលសេចក្ដីអញ្ចើញរបស់ ប្រធានរដ្ឋវៀតណាម លោក Truong Tan Sang នាថ្ងៃទី  8 មិថុនា ប្រធានាធិបតី សាធារណះរដ្ឋ  Armenia Serzh Sargsyan មកបំពេញ ទស្សន
កិច្ច ជាផ្លូវការនៅវៀតណាម ក្នុងរយះពេល មួយថ្ងៃ។ ពិធីទទួល ប្រធានាធិបតី ​ Serzh
Sargsyan​ នានា ប្រព្រឹត្តិទៅ នាព្រឹកថ្ងៃទី ៨ មិថុនា នៅទី​ក្រុង​ហា​ណូយ​។ បន្ទាប់ពីពិធី
ទទួល ប្រធានរដ្ឋ​ Truong Tan Sang​​ និង ប្រធានាធិបតី​ ​ Serzh Sargsyan បានមានជំនួប
សន្ទនា។ ​បន្ទាបនោះ​ ថ្នាក់ដឹកនាំ​នៃប្រទេស​ទាំងពីរ​ក៏ធ្វើជាកក្សិលសាក្សី ពិធីចុះហត្ថ
លេខា  លើ បណ្ដាឯកសារ សហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ។

ប្រធានាធិបតី សាធារណះរដ្ឋ  Armenia Serzh Sargsyan មកបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាម - ảnh 1
ប្រធានាធិបតី សាធារណះរដ្ឋ Armenia Serzh Sargsyan (http://www.vietnamplus.vn/)

ថ្លែងមតិ នៅក្នុងជំនួបជាមួយមជ្ឈដ្ឋានសារព័ត៍មាន ប្រធានាធិបតី សាធារណះរដ្ឋ 
 Armenia Serzh Sargsyan បានថ្លែងថា៖ 

"ក្នុងឆ្នាំនេះ ប្រទេសទាំងពីរ រំលឹកខួបអនុស្សាវរីយ៍ លើកទី 20​ទិវា បង្កើត​ទំនាក់​ទំ
នងការទូត។ ខ្ញុំ និង លោកប្រធានរដ្ឋ សុទ្ធតែ ចាត់ទុកថា៖ នេះ​​ជាមូលដ្ឋានដ៏​រឹងមាំ ដើម្បី  ជំរុញទំនាក់ទំនង រវាងប្រទេសទាំងពីរ ក្នុង​បណ្ដា​វិស័យ៖ ​នយោបាយ សេដ្ឋកិច្ច និង 
វប្បធម៍។ ដូច្នេះ យើងខ្ញុំបានឯកភាព ​បង្កើត​យន្តការ គណះកម្មាធិការ​អន្តររដ្ឋាភិបាល
យ៉ាងឆាប់ៗ ។  "
បន្ទាប់ពីជំនួបសន្ទនាជាមួយប្រធានរដ្ឋ Truong Tan Sang​ ប្រធានាធិបតី សាធារណះរដ្ឋ
  Armenia Serzh Sargsyan​ បានមកសម្ដែងការគួរសមជាមួយ អគ្គលេខាបក្ស កម្មុយនីស្ស​វៀតណាម លោក Nguyen Phu Trong ។ នៅទីនេះ អគ្គលេខាបក្ស កម្មុយនីស្សវៀតណាម  លោក Nguyen Phu Trong បានវាយតំលៃយ៉ាងខ្ពស់ ដំណើរបំពេញទស្សនកិច្ចជាផ្លូវការនៅ វៀតនាម របស់ ប្រធានាធិបតី សាធារណះរដ្ឋ  Armenia Serzh Sargsyan។ អគ្គលេខាបក្ស ​  Nguyen Phu Trong ក៏អះអាងថា៖​វៀតណាម ជានិច្ចកាល គោរពទំនាក់ទំនងជាមួយបណ្ដា ប្រទេសមិត្តប្រពៃណី និងក្នុងនោះមាន Armenia។ អគ្គលេខាបក្ស ​Nguyen Phu Trong ក៏បាន សម្ដែងនូវការពេញចិត្តចំពោះការអភិវឌ្ឍន៍ ទំនាក់ទំនង នយោបាយ រវាងប្រទេសទាំងពីរ ប្រកបោដយល្អប្រសើរ និង អះអាងគោលបំណង អភិវឌ្ឍន៍ ទំនាក់ទំនងមិត្តភាព ប្រពៃណី  និងកិច្ចសហប្រតិបត្តិការ មានផលប្រយោជន៍ដូចគ្នា រវាងប្រទេសទាំងពីរ ក្នុងរយះពេល ខាងមុខនេះដែរ

ប្រតិកម្មទៅវិញ

ផ្សេងៗ