ប្រធានាធិបតី ស៊ីប (Cyprus) ប្រកាសពីការត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយប្រទេសទួរគី

(VOVWORLD) -  នាថ្ងៃទី ១៦ ខែកញ្ញា ប្រធានាធិបតីស៊ីប (Cyprus) លោក Nicos Anastasiades បានប្រកាសថា ប្រទេសកោះមេឌីទែរ៉ាណេមួយនេះបានត្រៀមខ្លួនជាស្រេចក្នុងការធ្វើកិច្ចសន្ទនាជាមួយប្រទេសទួរគី ដើម្បីដោះស្រាយ រាល់ការខ្វែងគំនិតគ្នា ប៉ុន្តែមិនស្ថិតក្រោមការគំរាមកំហែងនោះឡើយ។
ប្រធានាធិបតី ស៊ីប (Cyprus) ប្រកាសពីការត្រៀមខ្លួនជាស្រេចធ្វើកិច្ចសន្ទនាជាមួយប្រទេសទួរគី - ảnh 1 លោកប្រធានាធិបតីនីស៊ីប Nikos Anastasiades (ខាងស្តាំ) និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel ក្នុងសន្និសីទសារព័ត៌មានរួមគ្នានៅនីកូកាលពីថ្ងៃទី ១៦ ខែកញ្ញាឆ្នាំ ២០២០ ។ (រូបថត៖ AFP)

យោងតាមលោក Anastasiades បានឲ្យដឹងថាប្រទេសទួរគី កំពុងបន្តមានសកម្មភាពបង្ករឿង នៅភាគខាងកើតមេឌីទែរ៉ាណេ។ កាលពីថ្ងៃទី ១៥ ខែកញ្ញាទួរគីបានពង្រីកប្រតិបត្តិការខួងអណ្តូងរ៉ែនៅដែនសមុទ្រនៃប្រទេសស៊ីបរបស់នាវា Yavuz រហូតដល់ថ្ងៃទី ១២ ខែតុលា ដែលជាសកម្មភាពមួយទំនងជាការបង្កភាពតានតឹងរវាងនីកូស៊ី (Nicosia) និងអង់ការ៉ា (Ankara)។

នៅក្នុងសារមួយប្រចាំឆ្នាំរបស់ សហភាពអឺរ៉ុបដែលបានផ្ញើជូនសភាអឺរ៉ុបកាលពីថ្ងៃទី ១៦ ខែកញ្ញា ប្រធានគណៈកម្មការអឺរ៉ុប (EC) លោកស្រី Ursula Von der Leyen ក៏បានព្រមានដល់ប្រទេសទួរគីថា កុំស្វែងរកវិធីគំរាមកំហែងដល់ប្រទេសក្រិកនិងប្រទេសស៊ីប ក្នុងបរិបទដែលភាពតានតឹងកាន់តែកើនឡើងដែលទាក់ទងនឹងធនធានថាមពលនៅមេឌីទែរ៉ាណេខាងកើតផងដែរ។  លោកស្រីបានសង្កត់ធ្ងន់ថាទីក្រុងអង់ការ៉ា គឺជាដៃដើរតួនាទីយ៉ាងសំខាន់ក្នុងការទទួលជនភៀសខ្លួន ប៉ុន្តែនេះមិនមែនជាលេសដើម្បីការពារសម្រាប់ការគំរាមកំហែងបណ្តាប្រទេសជិតខាងនោះទេ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ