ប្រធានាធិបតី Biden ការពារសេចក្តីសម្រេចចិត្តរបស់ខ្លួនលើការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្កានីស្ថាន

(VOVWORLD) - នៅថ្ងៃទី ១៦ ខែសីហា ប្រធានាធិបតីអាមេរិក លោក Joe Biden បានការពារនូវសេចក្តីសម្រេចចិត្តរបស់ខ្លួនលើការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្គានីស្ថាន។ 
ប្រធានាធិបតី Biden ការពារសេចក្តីសម្រេចចិត្តរបស់ខ្លួនលើការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្កានីស្ថាន  - ảnh 1ប្រធានាធិបតីអាមេរិក លោក Joe Biden 

នៅក្នុងសុន្ទរកថា ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ ពីសេតវិមាន បន្ទាប់ពីក្រុមតាលីបង់បានកាន់កាប់រដ្ឋធានីកាប៊ុល ប្រធានាធិបតី លោក Biden បានសង្កត់ធ្ងន់ថា “ខ្ញុំគាំទ្រយ៉ាងដាច់ខាតចំពោះការសម្រេចចិត្តរបស់ខ្ញុំ។ ក្រោយរយៈពេល ២០ ឆ្នាំ ខ្ញុំត្រូវបង្ខំចិត្តទទួលយកការពិតដែលថា មិនមានពេលវេលាសមស្របសម្រាប់ការដកទ័ពអាមេរិកចេញនោះទេ”។ លោក Biden ក៏បានទទួលស្គាល់ផងដែរថា ការដួលរលំ  នៃរដ្ឋាភិបាលអាហ្វហ្គានីស្ថានបានកើតឡើងលឿនជាងការរំពឹងទុក ហើយបានឲ្យដឹងថា

ប្រធានាធិបតី Biden ការពារសេចក្តីសម្រេចចិត្តរបស់ខ្លួនលើការដកកងកម្លាំងអាមេរិកចេញពីអាហ្វហ្កានីស្ថាន  - ảnh 2សហរដ្ឋអាមេរិកបានផ្តល់ឱកាសដល់ប្រជាជន ដើម្បីកំណត់អនាគតផ្ទាល់ខ្លួនប៉ុន្តែមិនអាចផ្តល់ឱ្យពួកគេនូវឆន្ទៈប្រយុទ្ធដើម្បីអនាគតនោះទេ។

ប្រធានាធិបតី Biden ក៏បានព្រមានក្រុមតាលីបង់កុំបង្កភាពចលាចលឬគំរាមកំហែងដល់ការជម្លៀសអ្នកការទូតអាមេរិករាប់ពាន់នាក់នៅអាកាសយានដ្ឋានអន្តរជាតិកាប៊ុល ហើយអាមេរិកនឹងឆ្លើយតបយ៉ាងឆាប់រហ័សនិងខ្លាំងក្លាចំពោះការវាយប្រហារណាមួយដើម្បីការពារប្រជាជនរបស់ខ្លួនក៏ដូចជាជនជាតិអាហ្វហ្គានីស្ថានដែលបានគាំទ្រអាមេរិក៕

ប្រតិកម្មទៅវិញ

ផ្សេងៗ