ប្រធានាធិបតី J.Biden បានបញ្ជាក់ថា” អាមេរិក​ ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ឆ្ពោះទៅមុខ”

(VOVWORLD) - “ អាមេរិកបានត្រៀមខ្លួនជាស្រេចដើម្បីឆ្ពោះទៅមុខ”ហើយឥឡូវនេះ បន្ទាប់ពីរយៈពេលត្រឹមតែ ១០០ ថ្ងៃ ខ្ញុំអាចប្រកាសថាអាមេរិកកំពុងឆ្ពោះទៅមុខជាថ្មីម្តងទៀត ដោយប្រែក្លាយហានិភ័យ ទៅជាលទ្ធភាព ប្រែក្លាយវិបត្តិ ទៅជាឱកាស ហើយប្រែក្លាយបរាជ័យទៅជាកម្លាំង"។ 

នេះជាការបញ្ជាក់របស់ប្រធានាធិបតីអាមេរិក Joe Biden នៅក្នុងសុន្ទរកថាលើកដំបូងរបស់លោកនៅក្នុងសម័យប្រជុំពេញអង្គនៃសភាអាមេរិកកាលពីយប់ថ្ងៃទី ២៨ ខែមេសាតាមម៉ោងអាមេរិក ដោយបានអះអាងនូវសមិទ្ធិផល ក្រោយរយៈពេលជិត ១០០ ថ្ងៃនៃការកាន់តំណែងជាប្រធាធិបតីអាមេរិក។

នៅក្នុងសុន្ទរកថា លោកប្រធានាធិបតី Biden បានកោតសរសើរ ការចូលរួមចំណែករបស់ប្រជាជនអាមេរិកចំពោះការបោះជំហានទៅមុខក្នុងការប្រយុទ្ធប្រឆាំងនឹងវិបត្តិជំងឺដ៏អាក្រក់បំផុតក្នុងប្រវត្តិសាស្ត្រ។ ប្រធានាធិបតីក្នុងវ័យ ៧៨ ឆ្នាំរូបនេះ បានលើកត្រដែតនូវជោគជ័យរបស់រដ្ឋអំណាចអាមេរិក ដែលទទួលបានក្នុងការចាក់វ៉ាក់សាំងការពារកូវីដ ១៩ ក្នុងរយៈពេលកន្លងទៅ ពោលគឺករណីស្លាប់ដោយសារជំងឺកូវីដ ១៩ លើមនុស្សវ័យចំណាស់បានថយចុះប្រមាណ ៨០% ចាប់តាំងពីខែមករា ហើយមនុស្សពេញវ័យ ជាង ៥០% ទទួលបានការចាក់វ៉ាក់សាំង។

ទាក់ទងនិងគោលនយោបាយកិច្ចការបរទេស ប្រធានាធិបតី លោក Joe Biden បានឲ្យដឹងថា លោកបានបញ្ជាក់យ៉ាងច្បាស់លាស់ជាមួយ សមភាគីរុស្ស៊ីលោក Vladimir Putin ថា សហរដ្ឋអាមេរិកមិនមានបំណងចង់បង្កើនភាពតានតឹងរវាងប្រទេសទាំងពីរទេ។ ចំពោះចិនវិញ លោកបានឲ្យដឹងថា លោកបានពិភាក្សាការងារជាមួយប្រធានរដ្ឋចិន លោក Xi Jinping ដោយអះអាងថា “អាមេរិកអបអរសាទរការប្រកួតប្រជែង ប៉ុន្តែមិនស្វែងរកជម្លោះទេ”៕

ប្រតិកម្មទៅវិញ

ផ្សេងៗ