ប្រធានាធិបតី Maldives វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម


ប្រធានាធិបតី Maldives វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការជាមួយវៀតណាម - ảnh 1
ប្រធានាធិបតី Maldives វាយតំលៃខ្ពស់ចំពោះទំនាក់ទំនងសហប្រតិបត្តិការ ជាមួយវៀតណាម (Image: VNA)

(VOVworld) – ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅ Sri Lanka និង Maldives
លោកស្រី  Phan Kieu Thu ទើបនឹងជូនសារតាំងប្រធានាធិបតី Maldives លោក
Abdullah Yameen។ ក្នុងជំនួបសន្ទនាជាមួយប្រធានាធិបតី Maldives ឯកអគ្គរដ្ឋ
ទូត Phan Kieu Thu បានសង្កត់ធ្ងន់ថា៖ នាពេលខាងមុខ វៀតណាមនិង Maldives ត្រូវបង្កើនកិច្ចសហប្រតិបត្តិការជាពិសេសលើវិស័យដែលប្រទេសទាំង ២ មាន
សក្តានុភាពដើម្បីផលប្រយោជ​ន៍នៃប្រជាជននៃប្រទេសទាំង ២ សន្តិភាពស្ថិរ
ភាពកិច្ចសហប្រតិបត្តិការនិងភាពសម្បូររុងរឿងក្នុងតំបន់និងលើពិភពលោក។
លោកស្រី Phan Kieu Thu បានអះអាងនូវ​គោលនយោបាយមុនក៏ដូចជាក្រោយ
របស់វៀតណាមគឺជានិច្ចកាលគោរពការពង្រឹងនិងពង្រីកទំនាក់ទំនងជាមួយ
Maldives។ ប្រធានាធិបតី Maldives លោក Abdullah Yameen បានវាយតំលៃខ្ពស់
ចំពោះទំនាក់ទំនងវៀតណាម-Maldives ព្រមទាំង ផ្លាស់ប្តូរបណ្ដាវិធានការ
ជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគី ជាពិសេសគឺការរៀបចំពិធីរំលឹកខួប
អនុស្សារវរីយ៍លើកទី ៤០ នៃទិវាបង្កើតទំនាក់ទំនងរវាងប្រទេសទាំង ២ ជាដើម៕

ប្រតិកម្មទៅវិញ

ផ្សេងៗ