ប្រធានាធិបតី Obama អំពាវនាវរឹតបន្តឹងការត្រួតពិនិត្យអាវុធក្នុងប្រទេស
|
ប្រធានាធិបតី Obama អំពាវនាវរឹតបន្តឹងការត្រួតពិនិត្យអាវុធក្នុងប្រទេស (AFP/VNP) |
Vovworld-ប្រធានាធិបតីអាមេរិកលោក Barack Obama នាថ្ងៃទី២៨វិច្ឆិកាបាន
អំពាវនាវរឹតបន្តឹងការត្រួតពិនិត្យអាវុធក្នុងប្រទេស មួយថ្ងៃបន្ទាប់ពីកើតមានឡើង
ការបាញ់កាំភ្លើងនៅរដ្ឋភាគខាងលិច Colorado ដែលធ្វើឲ្យមនុស្ស៣នាក់ស្លាប់និង
៩នាក់រងរបួស។ មុននោះនាថ្ងៃទី២៧វិច្ឆិកា មនុស្ស៣នាក់ត្រូវស្លាប់ក្នុងនោះមាន
ប៉ូលីសម្នាក់និង៩នាក់រងរបួសក្នុងករណីបាញ់កាំភ្លើងនៅទីក្រុង Colorado Springs
រដ្ឋ Colorado។ ជនល្មើសមានឈ្មោះ Robert Lewis Dear អាយុ៥៧ឆ្នាំមកពីរដ្ឋ Carolina
ខាងត្បូង។ ជនប្រដាប់អាវុធនេះក្រោយនោះបានសារៈភាពប៉ូលីស។ ការរឹតបន្តឹង
ការគ្រប់គ្រងកាំភ្លើងក្នុងប្រទេសជានិច្ចកាលជាប្រធានបទបណ្ដាលការខ្វែងគំនិត
ក្នុងមជ្ឈដ្ឋានអ្នកនយោបាយអាមេរិក៕