ប្រធានាធិបតី Obama អះអាងនូវការជឿជាក់ទៅលើអនាគតរបស់អាមេរិក
|
ប្រធានាធិបតី Obama អះអាងនូវការជឿជាក់ទៅលើអនាគតរបស់អាមេរិក (VNA) |
(VOVworld) – នាយប់ថ្ងៃទី ១០ មករា តាមម៉ោងអាមេរិក (ព្រឹកថ្ងៃទី ១១ មករា តាម
ម៉ោងវៀតណាម) ប្រធានាធិបតីអាមេរិកដែលគ្រោងនឹងបញ្ចប់អាណត្តិ លោក Barack
Obama បានមានបទសន្ទរកថាជំរៀបលាផ្ញើដល់ប្រជាពលរដ្ឋនៅទីក្រុងកំណើត
Chicago រដ្ឋ Illinois។ បទសន្ទរកថាចុងក្រោយរបស់ប្រធានាធិបតីអាមេរិកទី ៤៤
បាន បង្ហាញនូវក្តីទុកចិត្តយ៉ាងខ្លាំងក្លាទៅលើសមត្ថភាពរបស់ប្រជាពលរដ្ឋអាមេរិក
ទាំងអស់ ក្នុងការនាំមកការផ្លាស់ប្តូរដ៏ធំធេងសំរាប់ប្រទេសជាតិ។ ប្រធានាធិបតី
Barack Obama ជឿជាក់ថា៖ ប្រទេសអាមេរិកក្រោយរយៈពេល ៨ ឆ្នាំក្រោមការដឹកនាំ
របស់លោកបាន ក្លាយទៅជាល្អប្រសើរថែមទៀតរឹងមាំថែមទៀត ប្រទេសរបស់ក្តី
សង្ឃឹមសេរីភាពនិង សមភាពសំរាប់មនុស្សម្នាទាំងអស់។ លោកបានឲ្យដឹងថា៖ កម្មវិធី
ថែទាំសុខភាពមាន តំលៃទាប (Obamacare) គឺជាប្រការមោទនភាពមួយ អាស្រ័យ
ដោយនោះ ប្រជាបលរដ្ឋចំនួន ២០ នាក់ទទួលបានការធានារាប់រោងសុខាភិបាល។
លោកក៏បាន អះអាងថានឹងបង្កលក្ខណៈងាយស្រួលបំផុតសំរាប់ការផ្ទេប្រគល់សិទ្ធិ
អំណាចសំរាប់ ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ព្រមទាំង ថ្លែងអំណរ
គុណប្រជាបលរដ្ឋ ដោយសារគេបានធ្វើឲ្យលោកក្លាយទៅជាប្រធានាធិបតីដំបូង
របស់អាមេរិកដែលបាន ផ្តោតទៅលើស្ថានភាពប្រកាន់ជាតិសាសដែលកំពុងគំរោង
កំហែងខឿនប្រជាធិបេយ្យ អាមេរិក។ លោកថ្តោលទោសយ៉ាងខ្លាំងទង្វើប្រកាន់ជាតិ
សាសចំពោះជនអន្តោប្រវេស ន៍ ព្រមទាំង អំពាវនាវឲ្យប្រជាពលរដ្ឋផ្លាស់ប្តូរទស្សនៈ
វិស័យនេះ។ស្តីពីកិច្ចការបរទេស ប្រធានាធិបតី Barack Obama បានរំលឹកឡើងវិញស្នា
ដៃកិច្ចការបរទេសក្នុងអំឡុង ២ អាណត្តិរបស់ខ្លួនក្នុងពេលដែលលោកដោះស្រាយ
បានវិបត្តិនុយក្លេអ៊ែរអ៊ីរ៉ង់និងការបើកចេញទំព័រថ្មីសំរាប់ទំនាក់ទំនងជាមួយគុយបា។
លោកក៏បានអំពាវនាវធ្វើសកម្មភាពថែមទៀតដើម្បីដោះស្រាយបញ្ហាបំរ៉ែបំរួលអាកាស
ធាតុនិងការពារបរិស្ថានផងដែរ៕