ប្រធានាធិបតី V.Putin ៖ ប៉ូលខាងជើងមិនបង្កប់នូវជម្លោះឡើយ
|
លោក Putin ថ្លែងមតិក្នុងនៅវេទិកា Boao ប៉ូលខាងជើងអន្តរជាតិ លើកទី៤ ដោយប្រធានបទ “ប៉ូលខាងជើង-តំបន់ដីសម្រាប់សន្ទនា” (រូបថតៈ AFP/TTXVN) |
(VOVworld)- ប៉ូលខាងជើងមិនបង្កប់នូវជម្លោះឡើយ។ មតិពោលខាងលើត្រូវបាន
លោក Putin ដាក់ចេញនាថ្ងៃទី៣០មិនា នៅវេទិកា Boao ប៉ូលខាងជើងអន្តរជាតិ
លើកទី៤ ដោយប្រធានបទ “ប៉ូលខាងជើង-តំបន់ដីសម្រាប់សន្ទនា” ដែលកំពុងប្រ
ព្រឹត្តទៅនៅទីក្រុង Arkhangelsk ប្រទេសរុស្ស៊ី។ តាមលោក Putin ថា ប៉ូលខាងជើង
មិនអាចកើតជម្លោះឡើយ ដោយសារបទដ្ឋានអន្តរជាតិបានកំណត់ច្បាស់សិទ្ធិរបស់
ប្រទេសនានាជាមូលដ្ឋានរឹងមាំសម្រាប់រួមសហការដោះស្រាយបញ្ហាទាំងអស់ ក្នុង
នោះរួមទាំងបញ្ហារសើបដូចជាការកំណត់ខ្ពង់រាបបាតសមុទ្រនៃមហាសមុទ្រអាក
ទិក។ លោក Putin ក៏បានអះអាងថា ម៉ូស្គូត្រៀមជាស្រេចសហការជាមួយដៃគូបរ
ទេស សំដៅអនុវត្តរាល់គំរោងការមានទ្រង់ទ្រាយធំ ពីការធ្វើអាជីវកម្មប្រភពធន
ធានធម្ម ជាតិនិងការអភិវឌ្ឍនរបៀងចរាចរណ៍សកលលោកទៅដល់បញ្ហាវិទ្យា
សាស្ត្រនិងជីវៈចម្រុះ៕