ប្រធានាធិបតី Yemen មិនចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva
|
ប្រធានាធិបតី Yemen មិនចូលរួមការចរចារសន្តិភាពនៅទីក្រុង Geneva (Image: VNA) |
(VOVworld) - នាថ្ងៃទី ២៣ ឧសភា អ្នកនាំពាក្យរដ្ឋាភិបាល Yemen លោក Rageh
Badi បានប្រកាសថា៖ ប្រធានាធិបតីនៃប្រទេសនេះ លោក Abed Rabbo Masour
Hadi នឹងមិនចូលរួមការចរចារសន្តិភាពដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី ២៨ ឧសភា
ខាងមុខនៅទីក្រុង Geneva របស់ស្វីសនេះឡើយ។ លោក Badi បានលើកច្បាស់
អំពី មូលហេតុថា៖ ស្ថានភាពសន្តិសុខនៅប្រទេសនេះរួមជាមួយពួកឧទ្ទាម Houthi មិនឆ្លើយតបនឹងលក្ខ័ណ្ឌបុព្វបទរបស់រដ្ឋាភិបាល Yemen គឺដកកងទ័ពចេញពី
បណ្ដាទីរួមស្រុកនិងទីក្រុងដែលគេកំពុងទន្ទ្រានកាន់កាប់ ក្នុងនោះ មានរដ្ឋធានី
Sanaa ផង។ ក្នុងសំបុត្រមួយច្បាប់ដែលត្រូវបានផ្ញើរជូនអគ្គលេខាធិការ អ.ស.ប.
លោក Ban Ki-moon ប្រធានាធិបតី Hadi បានអះអាងជាថ្មីម្តងទៀតនូវលក្ខ័ណ្ឌនេះ
។ សេចក្តីប្រកាសពោលខាងលើរបស់ លោក Hadi បានសឲ្យឃើញថា៖ ការខំប្រឹង
ប្រែងរៀបចំកិច្ចចរចារសន្តិភាពមួយសំដៅបញ្ចប់យុទ្ធនាការវាយប្រហារតាមផ្លូវ
អាកាសដឹកនាំដោយអារ៉ាប់ប៊ីសារអ៊ូឌីតទៅលើកំលាំងពួកឧទ្ទាម Houthi នៅ Yemen
នៅជួបការលំបាកជាច្រើន៕