ប្រធានាធិបតីObamaនាំមុខពិន្ទុចំពោះគូរបដិបក្ខRomneyក្នុងការបោះឆ្នោតអាមេរិក២០១២

ប្រធានាធិបតីObamaនាំមុខពិន្ទុចំពោះគូរបដិបក្ខRomneyក្នុងការបោះឆ្នោតអាមេរិក២០១២ - ảnh 1
ប្រធានាធិបតីអាមេរិក Obama និងគូរបដិបក្ខ Mitt Romney
 (រូបថតៈ Yahoonews)

(VOV)-ក្នុងកាលៈទេសៈនៅសល់តែជិត២ខែទៀតនឹងប្រព្រឹត្តទៅការបោះឆ្នោត ប្រ
ធានាធិបតីដ៏សែនសំខាន់នៅអាមេរិក បេក្ខជនចំនួនពីររូបរួមមានប្រធានាធិបតីអា
មេរិក Barak Obama របស់គណៈបក្សប្រជាធិបតេយ្យនិងអតីតអភិបាល Mitt
Romney របស់គណៈបក្សសាធារណៈរដ្ឋបានវាយប្រហារគ្នាទៅវិញទៅមកជាមួយ
ក្តីសង្ឈឹមបន្ថយកិត្យានុភាពរបស់គូរបដិបក្ខ និងទាក់ទាញការគាំទ្ររបស់អ្នកបោះ
ឆ្នោត។ ឆ្លើយសម្ភាសក្នុងកម្មវិធី “ជួបប្រាស្រ័យជាមួយមជ្ឈដ្ឋាន អ្នកសាព័ត៌មាន”
របស់កាណាល់ទូរទស្សន៌ NBC នាថ្ងៃទី៩កញ្ញា បេក្ខជន គណៈបក្សសាធារណៈ
រដ្ឋRomneyបន្តការរិះគន់ច្បាប់កែទម្រង់សុខាភិបាលរបស់ប្រធានាធិបតី Obama។ ចំពោះបញ្ហាសេដ្ឋកិច្ច លោក​Romney ព្រមានចំពោះច្បាប់កាត់បន្ថយចំណាយ
ដោយប្រធានាធិបតីចេញផ្សាយ ដែលមានសុពលភាពនាឆ្នាំ២០១៣ អាចជះ
ឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ថវិការការពារជាតិ។

        ក៏ក្នុងថ្ងៃដ៏ដែល បន្ទាប់ពីរយៈ៣ថ្ងៃក្រៅសន្និសីទទូទាំងប្រទេសរបស់​គណៈបក្សប្រជាធិបតេយ្យ តាមលទ្ធផលស្ទាបស្ទង់មតិឲ្យដឹងថា ប្រធានាធិបតី
Barak Obama កំពុងពង្រីកគម្លាតដណ្តើមពិន្ទុមុនគូបដិបក្ខ Romney។​ តាមលទ្ធ
ផលស្ទង់មតិរួមរបស់ Reuters ឲ្យដឹងថា ក្នុងចំណោមអ្នកបោះឆ្នោតចំនួន១ពាន់ ៤រយនាក់ដែលបានសម្ភាសតាមទូរស័ព្ទឲ្យដឹងថា មានចំនួនមនុស្ស៤៧ ភាគ
រយគាំទ្រលោក Obama និងមានអ្នកបោះឆ្នោតចំនួន៤៣%គាំទ្រលោក
Romney៕

ព័ត៌មានទាក់ទិន

ប្រតិកម្មទៅវិញ

ផ្សេងៗ