ប្រធានព្រឹទ្ធសភាជប៉ុនទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់១០ធ្នូ


ប្រធានព្រឹទ្ធសភាជប៉ុនទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់១០ធ្នូ - ảnh 1
ប្រធានព្រឹទ្ធសភាជប៉ុនទៅបំពេញទស្សនកិច្ចជាផ្លូវការនៅវៀតណាមចាប់ពីថ្ងៃទី៧ដល់១០ធ្នូ (VNP)


        Vovworld-ប្រធានគណៈកម្មាធិការកិច្ចការបរទេសរដ្ឋសភានីតិកាលទី១៣​នា​ថ្ងៃទី៣ធ្នូបានចេញសេចក្តីប្រកាសឲ្យដឹងថា លោក Yamazaki Masaaki ប្រធាន​ព្រឹទ្ធសភាជប៉ុននឹងអញ្ចើញមកបំពេញទស្សនកិច្ចជាផ្លូវការវៀតណាមចាប់ពីថ្ងៃទី៧ដល់១០ធ្នូ។ ដំណើ​រទស្សនកិច្ចលើកនេះសំដៅជំរុញទំនាក់ទំនងសហប្រតិបត្តិការដៃគូយុទ្ធសាស្ត្រ​រវាងប្រទេសទាំងពីរកាន់តែអភិវឌ្ឍន៍លើគ្រប់វិស័យថែមទៀត ទន្ទឹមនឹងនោះជំរុញ​ទំនាក់ទំនងមិត្តភាពសហប្រតិបត្តិការរវាងព្រឹទ្ធសភាជប៉ុននិងរដ្ឋសភាវៀតណាម។

        វៀតណាមនិងជប៉ុនបានបង្កើតទំនាក់ទំនងការទូតនាថ្ងៃទី២១កញ្ញាឆ្នាំ​១៩៧៣។ ក្នុងប៉ុន្មានឆ្នាំកន្លងទៅទំនាក់ទំនងដៃគូយុទ្ធសាស្ត្ររវាងវៀតណាមនិង​ជប៉ុន​កាន់អភិវឌ្ឍន៍ស៊ីជម្រៅពីមួយថ្ងៃទៅមួយថ្ងៃ។ ភាគីទាំងពីរជានិច្ចកាលបាន​ផ្លាស់ប្តូរគណៈប្រតិភូជាន់ខ្ពស់ រួមចំណែកបន្តពង្រឹងជំនឿជាក់នយោបាយរវាង​ប្រទេស​ទាំងពីរ៕

ប្រតិកម្មទៅវិញ

ផ្សេងៗ